ពីនេះ ពីនោះ
ម្ចាស់​ក្រុមហ៊ុន​ខ្លាច​បុគ្គលិក​ប្រភេទ​ទី​៣
09, Jun 2018 , 11:59 am        
រូបភាព
 
 
​នៅក្នុង​គ្រប់​ក្រុមហ៊ុន​ទាំងអស់​នៅលើ​ពិភពលោក​នេះ វា​តែងតែមាន​បុគ្គលិក​បី​ប្រភេទ​។ ប្រភេទ​ទី​១ គឺជា​បុគ្គលិក​ដែល​ធ្វើការ​ហួស​ផែនការ មានន័យថា ម្ចាស់​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ធ្វើ​ត្រឹមតែ​គោលការណ៍​កំណត់​ឲ្យ តែ​បុគ្គលិក​ប្រភេទ​ទី​១​នេះ ជា​បុគ្គល​មានចិត្ត មាន​ឆន្ទៈ ក៏​ធ្វើការ​ហួស​ផែនការ​ដោយ​មិន​ស្តាយ​កម្លាំងកាយ និង​កម្លាំងចិត្ត​។

 
​បុគ្គលិក​ប្រភេទ​ទី​២ គឺ​ធ្វើការ​ត្រឹមតែ​ផែនការ​ដាក់​ឲ្យ ពោល គឺ​ធ្វើការ​ត្រឹមតែ​ចំនួន​ប្រាក់ខែ​ប៉ុណ្ណោះ​។ 
 
​បុគ្គលិក​ប្រភេទ​ទី​៣ គឺ​ធ្វើការ​ក្រោម​ផែនការ​។ ធ្វើការ​ខ្ជីខ្ជា មិន​ខ្វល់​ពី​ការ​ខាត ឬ​ចំណេញ​របស់​ក្រុមហ៊ុន​ឡើយ​។ ផលិតភាព​របស់​បុគ្គ​លិ​ក​ប្រភេទ​ចុងក្រោយ​នេះ មាន​ចំនួន​តិចជាង​ប្រាក់ខែ​ដែល​ម្ចាស់​ក្រុមហ៊ុន​ប្រគល់​ឲ្យ​។ 
 
​សូមបញ្ជាក់ថា រាល់​ថៅកែ​ទាំងឡាយ​ភ័យខ្លាច​នឹង​ជួប​បុគ្គលិក​ប្រភេទ​ទី​៣​នេះ​ណាស់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com