ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​បានជា​នារី​ត្រូវ​ញ៉ាំ​ចេក​មួយ​ផ្លែ​ក្រោយ​បាយ​?
10, Jan 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក អ្នក​អាច​បន្ថែម​ចេក​ទៅក្នុង​របប​អាហារ​របស់​អ្នក​បាន ព្រោះ​វា​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ជាពិសេស​គឺ​នារី​តែម្តង​។ ដូចនេះ​តើ​ហេតុអ្វី​បានជា​អ្នក​ត្រូវតែ​ញ៉ាំ​ចេក​មួយ​ក្រោយ​បាយ​នោះ​?

 
​ជំងឺ​ខ្វះ​ឈាម​
​វា​អាចជួយ​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​របស់​អ្នក​បាន ព្រោះ​វា​មាន​ជាតិ​ដែក​ខ្ពស់​ដែល​អាចជួយ​ធ្វើ​ឲ្យ​ឈាម​អ្នក​គ្រប់​វិញ​។​
 
​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​
​នៅក្នុង​ចេក​នោះ​មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដែល​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​បាន​ដូចគ្នា​។​
 
​ជំនួយ​ដល់​ខួរក្បាល​
​ប្រសិនជា​អ្នក​ចង់បាន​ខួរក្បាល​ដែល​ល្អ​មួយ ដោយមាន​ការចងចាំ​ល្អ ហើយ​គិត​រហ័ស អ្នក​អាច​ញ៉ាំ​ចេក​នេះ​បាន​។​
 
​ទល់លាមក​
​នៅក្នុង​ចេក​នេះ​មាន​ជាតិ​សរសៃ​ច្រើន​ដែល​អាចធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ នោះ​វា​នឹង​កិន​ម៉ត់​បានល្អ ដែល​មិន​ងាយ​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទល់លាមក​នោះទេ​។​
 
​អារម្មណ៍​អន្ទះសារ​
​ប្រសិនជា​អ្នកមាន​អារម្មណ៍​ភ័យ​អន្ទះសារ អ្នក​អាច​ញ៉ាំ​ចេក​បាន ព្រោះ​វា​មាន​វីតាមីន​B​ខ្ពស់​ណាស់ ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​អាច​បន្ធូរ​អារម្មណ៍​បាន​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com