បណ្ណាការ​ថ្លៃ​ធ្វើ​ឲ្យ​យុវជន​ពន្យារពេល​រៀបការ​មែន​ឬទេ​? ឬ​ពន្យារពេល​រៀបការ​ជា​ល្បិច​បុរស​?

ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
បណ្ណាការ​ថ្លៃ​ធ្វើ​ឲ្យ​យុវជន​ពន្យារពេល​រៀបការ​មែន​ឬទេ​? ឬ​ពន្យារពេល​រៀបការ​ជា​ល្បិច​បុរស​?
09, Jun 2018 , 12:39 pm         114345
រូបភាព
 
​ភ្នំពេញ​៖ ស្រឡាញ់គ្នា​ច្រើន​ឆ្នាំ តែ​មិនទាន់​រៀបការ​។ ខាង​យុវជន ពួកគេ​ច្រើនលើក​ហេតុផល​ថា មិនទាន់មាន​ប្រាក់ ឬ​ខ្វះ​ថ្លៃ​បណ្ណាការ​សម្រាប់​ខាង​ស្រី ដូច្នេះ ពេលវេលា​សម្រាប់​ថ្ងៃ​ចូល​រោងការ​មិនទាន់​ត្រូវ​បានដឹង​ឡើយ​។  បុរស​ខ្លះទៀត ស្រឡាញ់​គេ​ច្រើន​ឆ្នាំ​ដែរ តែ​មិនទាន់​ហ៊ាន​និយាយ​ពីថ្ងៃ​រៀបការ​ឡើយ ដោយ​យក​លេស​ថា មិនទាន់មាន​ការងារ​ធ្វើ​ល្អ​។ មាន​ហេតុផល​ជាច្រើន​ដែល​បុរស​មួយចំនួនធំ​លើកឡើង​ផ្សេងៗ​គ្នា​ដើម្បី​ពន្យារពេល​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​។  



​ប្រសិនបើ​ថ្លៃ​«​ទឹកដោះ​» ឬ​ថ្លៃ​បណ្ណាការ ជា​ឧបសគ្គ​នៃ​អាពាហ៍ពិពាហ៍​មែន​នោះ តើ​គ្រួសារ​ខាង​ស្រី និង​ខាង​ប្រុស​អាច​ចេញថ្លៃ​រៀបការ​ជូន​កូន​ទាំងសងខាង​បាន​ឬទេ​? តើ​ឪពុកម្តាយ​ខាង​ស្រី អាច​ទាមទារ​ថ្លៃ​បណ្ណាការ​ក្នុង​កម្រិត​ទាប​ល្មម​បាន​ឬទេ​? ប្រសិនបើ​ឪពុកម្តាយ​ខាង​ស្រី ធ្វើ​សម្បទាន​ច្រើន​ហើយ ហើយ​ខាង​យុវជន​នៅតែ​ពន្យារពេល​រៀប​អាពាហ៍ពិពាហ៍​ទៀត​នោះ តើ​នេះ ជា​ឧបសគ្គ​នៃ​ថ្លៃទឹកដោះ ឬ​ជា​ល្បិច​របស់​បុរស​? 
 

'
Tag:
 ត្លុក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next