ធ្វើការ​ក្បែរ​អ្នកណា ឬ​ក​ស្មើ​អ្នកនោះ !

ពីនេះ ពីនោះ / មិនយល់...!
ធ្វើការ​ក្បែរ​អ្នកណា ឬ​ក​ស្មើ​អ្នកនោះ !
09, Jun 2018 , 1:39 pm         78975
រូបភាព
ដោយ: ថ្មីៗ
​ជា​ករណីខ្លះៗ​តែប៉ុណ្ណោះ​។​



​អ្នកខ្លះ​ធ្វើការ​ជាមួយ​អា​គាំង អា​គាំង​ធ្វើ​អ្វី គិត​អ្វី និយាយ​អ្វី ក៏ត្រូវ​។ ហើយ​ពួកគេ​ក៏​គិត ក៏​និយាយ និង​ធ្វើតាម​អា​គាំង ទាំង​ដុល​។​

​អ្នកខ្លះ ធ្វើការ​ជាមួយ​បារាំង ហើយ​ពេល​និយាយ​ភាសាជាតិ​សោះ ក៏​ញាក់ស្មា ញាក់មុខ​ញាក់​មាត់ ក៏​តាម​បារាំង​។

​អ្នកគ្រប់គ្រង​នៅតាម​អង្គភាព​សារព័ត៌មាន​ខ្លះ ក៏​កំពុងតែ​ត្អូញត្អែរ អំពី​បុគ្គលិក​ជា​អ្នកកាសែត​របស់ខ្លួន ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​យក​ព័ត៌មាន​នៅតាម​ស្ថាប័នរដ្ឋ ស្រាប់តែ​ពួកគេ មាន​ឮ​ក​ពារ​ដូច​មេដឹកនាំ​ស្ថាប័នរដ្ឋ​ទាំងនោះ​។ ពេលខ្លះ ពួកគេ​ងាក​មក​ប្រាប់​និពន្ធ​នាយក​វិញ ថា​ត្រូវ​ចេញ​ព័ត៌មាន​នេះ ព័ត៌មាន​នោះ ព្រោះ​ជា​សេចក្តីត្រូវការ​របស់​មេ​ដឹកនាំ​របស់​ស្ថាប័នរដ្ឋ​នោះ​។ ដល់​អ៊ីចឹងទៅ វា​មិនដឹងថា តើ​ពួកគេ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​សារព័ត៌មាន ឬ​ជា​បុគ្គលិក​របស់​ស្ថាប័នរដ្ឋ​?


'
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next