ជាតិ
ព្រះពុទ្ធបង្ហាញផ្លូវ​ដើម្បី​យកឈ្នះ​មនុស្ស​មិនល្អ ៤ ប្រភេទ​
23, May 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​នូវ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​បាន​មានបន្ទូល​តាំងពី ជាង ២៥០០ ឆ្នាំមុន ទាក់​នឹង​ការយក​ឈ្នះ​មនុស្ស ៤ ប្រភេទ​។ ព្រ​ពុទ្ធដីកា​មាន​អត្ថន័យ​ដូចខាងក្រោម​៖



​មនុស្ស​មិនល្អ​ទាំង ៤ ប្រភេទ ដែល​ព្រះពុទ្ធ​សម្តែង​ថា អាច​យកឈ្នះ​បាន​នោះ មានដូចជា មនុស្ស​ក្រោធ​ខឹង មនុស្ស​អសប្បុរស មនុស្ស​កំណាញ់ និង​មនុស្ស​និយាយ​មិន​ពិត​។ ព្រះពុទ្ធ​ជា​ម្ចាស់​មានបន្ទូល​ពី​វិធី​ដើម្បី​ឈ្នះ​លើ​បុគ្គល​ទាំង ៤ ប្រភេទ​នេះ​ដូច្នេះ​ថា​៖« បុគ្គល​គប្បី​ឈ្នះ​មនុស្ស​ក្រោធ​បាន ដោយ​ការមិន​ក្រោធ​ខឹង​តប គប្បី​ឈ្នះ​មនុស្ស​អសប្បុរស​ដោយ​អំពើ​ជា​សប្បុរស គប្បី​ឈ្នះ​មនុស្ស​កំណាញ់​ដោយ​ការ​ឲ្យ គប្បី​ឈ្នះ​មនុស្ស​និយាយ​មិន​ពិត ដោយ​ការនិយាយ​ពាក្យពិត​»​។​

© រក្សាសិទ្ធិដោយ thmeythmey.com