ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ ៤ចំណុច សម្រាប់​អ្នកធ្វើការនៅមុខ​កុំព្យូទ័រ​យូរ​
18, Jul 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ការងារ​មុខ​កុំព្យូទ័រ ខុសពី​ការហាត់​កីឡា ពីព្រោះ អ្នក​ត្រូវ​នៅ​ពីមុខ​វា ហើយ​ពេលខ្លះ គ្មាន​ពេល​កម្រើកខ្លួន​ទៀតផង​។ តើ​អ្នកដឹង​ទេ​ថា វា​ពិតជា​មិនល្អ សម្រាប់​សុខភាព​ទាល់តែសោះ​។​ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លី​ចំនួន ៤ ដើម្បី​ជួយ​ឲ្យ​បងប្អូន មាន​ផាសុកភាព និង​មាន​អារម្មណ៍​ស្រស់ ពេលធ្វើការ​នៅមុខ​កុំព្យូទ័រ៖



១. ដាក់​កុំព្យូទ័រ ឲ្យ​ចំ​ពីមុខ​
​អ្នក​ត្រូវ​រៀបចំ​ម៉ូនីទ័រ ឲ្យ​ចំ​ពីមុខ​របស់​អ្នក មិនត្រូវ​នៅ​ចំហៀង ទាប ឬ​ខ្ពស់ជាង​ភ្នែក​របស់​អ្នក​ឡើយ ដើម្បី​ការពារ​ក្បាល​របស់​អ្នក ក្នុងការ​ងើប​ចុះឡើង ពេលធ្វើការ​។​

២. រៀបចំ​កន្លែង​អង្គុយ​ឲ្យ​បាន​ស្រួល​
​ការ​អង្គុយ​ខុស​ទំនង ឬ​គ្មាន​ផាសុកភាព នឹងធ្វើ​ឲ្យ​អ្នក​ធុញទ្រាន់ ហើយ​ធ្វើការ​មិនសូវ​បានល្អ​នោះទេ ដូច្នេះ អ្នក​ត្រូវ​រៀបចំ​កៅអី និង​ទីតាំង​ដែល​សមស្រប ដើម្បី​ងាយស្រួល​ក្នុងការ​បំពេញការងារ​។​

៣. ធ្វើ​ចលនា​

​មិន​ថា​អ្នក​រវល់​យ៉ាងណា​នោះទេ អ្នក​ត្រូវ​ចំណាយពេល ពីរ​បី​នាទី​ដើម្បី​សម្រាក រៀងរាល់​ម៉ោង ដើម្បី​សម្រួល​សរសៃ និង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់ស្រាយ​ឡើងវិញ​។ អ្នក​អាច​សំឡឹងមើល​រុក្ខជាតិ​នានា ឬ​មើល​កន្លែង​ឆ្ងាយៗ​។ អ្នក​អាច​ពត់​ដៃ ពត់​ជើង ឬ​ក្រោក​ឡើង​ដើរ​បន្តិច​ក៏បាន​។​

៤. សម្រាក​បន្តិច​
​មិនត្រូវ​បង្ខំចិត្ត​ខ្លួនឯង ឲ្យ​ធ្វើការ​ជាប់​រហូត​នោះទេ​។ អ្នក​ត្រូវមាន​ពេល​សម្រាក ដើម្បី​លេង Facebook ឬ​ស្តាប់ភ្លេង​ខ្លះ​ផង​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com