ព័ត៍មានសុខភាព
សុខភាព៖ ញៀន​នឹង​កុន​សិច មាន​បញ្ហា​ដល់​ម្លឹ​ង​ផង​!!!
31, May 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
  
​ការមើល​កុន​សិច គ្មានអ្វី​ជា​បញ្ហា​នោះឡើយ​។ មិន​ថា​បុរស​ទេ ស្ត្រី​ក៏​អាច​មើល​វា​បានដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​គួរតែ​ចាត់ទុក​វា ជា​ផ្នែក​មួយ​តូច​មួយ ក្នុង​ជីវិត​អ្នក​ទៅបាន​ហើយ​។ បើសិនជា​អ្នក​ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​មើល​កុន​សិច​វិញ​នោះ វា​ពិតជា​ផ្តល់​ផលប៉ះពាល់​ច្រើន ដល់​ជីវិត​ផ្លូវភេទ​អ្នក​ជាមិនខាន​។

 
​អ្នកស្រាវជ្រាវ​ជនជាតិ​អាឡឺម៉ង់ បាន​រកឃើញថា ការមើល​កុន​សិច​ច្រើនពេក ពិតជា​អាច​បណ្តាល​ឲ្យ​ខួរក្បាល​ស្វិត​។ ពិតណាស់ កុន​សិច ពិតជា​ធ្វើ​ឲ្យ​មនុស្ស​ទៅជា​ល្ងង់​បាន​។ ការសិក្សា​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន JAMA Psychiatry បាន​រកឃើញថា បុរស​ដែល​មើល​កុន​សិច​ច្រើនពេក គឺមាន​ខួរក្បាល​ផ្នែក​ពណ៌​ប្រផេះ (Gray Matter) តិចជាង​មនុស្ស​ធម្មតា​។ 
 
​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Cyberpsychology, Behavior, and Social Networking កាលពី​ឆ្នាំ ២០១៥ ដែល​បាន​សិក្សា​ទៅលើ​និស្សិត​សាកលវិទ្យាល័យ បាន​រកឃើញថា ការមើល​កុន​សិច​កាន់តែច្រើន និង​ប្រឈម​ខ្លាំង​នឹង​ការប្រព្រឹត្ត​សកម្មភាព​ផ្លូវភេទ ដែល​ប្រឈម​នឹង​ជំងឺ គឺ​កាន់តែខ្លាំង​។ រឿងនេះ​ផ្តោត​សំខាន់​ទៅលើ ការរួម​ភេទ​ដោយ​មិនបាន​ការពារ ដូច្នេះ ពួកគេ​ងាយ​ប្រឈម​ខ្លាំង នឹង​ជំងឺ​កាមរោគ​ណាស់​។ 
 
​ការសង្កេត​មួយ ដែល​ធ្វើឡើង​ដោយ វិទ្យាស្ថាន French Public Opinion ដែល​គ​ស្គាល់​ថា IFOP កាលពី​ឆ្នាំ ២០១៤ បាន​រកឃើញថា ការមើល​កុន​សិច ធ្វើ​ឲ្យ​បុរស​ភាគច្រើន​យល់ថា ខ្លួនឯង​ដូចជា​ខ្វះ​អ្វី​ម្យ៉ាង ទាក់ទង​នឹង​ទំហំ​ប្រដាប់ភេទ​របស់ខ្លួន​។ បុរស​ប្រមាណ ៣៤ ភាគរយ ដែលមាន​អាយុ​ចាប់ពី ១៨ ទៅ ២៤ ឆ្នាំ និយាយថា ពួកគេ​ចាប់ផ្តើម​មាន​បញ្ហា​ស្មុកស្មាញ ក្រោយពី​មើល​កុន​សិច​រួច​។ អ្វីដែល​បុរស​ភ្លេច​គិត​នោះ​គឺថា កុន​សិច បង្កើត​សកម្ម​ភាពមិន​មែនពិត​ប្រាកដ​នោះទេ ហើយ​ទំហំ​ប្រដាប់ភេទ​ធំ​របស់​ពួកគេ មិនអាច​ផ្តល់​ភាពសប្បាយ​អ្វី ដល់​ដៃគូ​នោះដែរ​។​
 
​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Archives of Sexual Behavior ក្នុង​ឆ្នាំ ២០១៦ នេះ បាន​ឲ្យ​ដឹងថា ការមើល​កុន​សិច​ច្រើន គឺ​ផ្តល់​ផល​អវិជ្ជមាន ទាក់ទង​នឹង​ការបង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ និង​ការ​រួមភេទ​តែម្តង​។ នេះ​ដោយសារតែ​កុន​សិច បានក្លាយ​ទៅជា​ប្រភព​អប់រំ​ផ្លូវភេទ​ដំបូង​គេ សម្រាប់​បុរស​ភាគច្រើន​។ អ្នកស្រាវជ្រាវ​និយាយថា បញ្ហា​គឺថា កុន​សិច ផ្តោត​សំខាន់​តែ​ទៅលើ​ការប្រើ​ហិង្សា និង​ការប្រមាថ​ទៅលើ​មនុស្ស​ស្រី និង​មិន​យកចិត្តទុកដាក់ ទៅលើ​ការ​ស្ទាបអង្អែល​ថ្នមៗ ថើ​ម និង​សរសើរ​ខាង​ស្រី​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com