ពីនេះ ពីនោះ
តើពាក្យ«ឯកឧត្ដម និង ឯកឧកញ៉ា»មានលក្ខណៈខុសគ្នាដូចម្ដេច?
× ពាក្យថា «ឯកឧត្ដម, លោកឧកញ៉ា, អ្នកឧកញ៉ា»មានអ្នកដឹង មានអ្នកស្គាល់ និងនិយាយច្រើន នៅក្នុងការហៅកម្រិតតួនាទីរបស់មន្ត្រីសំខាន់ៗជាដើម។ ប៉ុន្តែចំពោះពាក្យថា«ឯកឧកញ៉ា»វិញ ហាក់បីដូចជាមិនសូវមានអ្នកយកមកប្រើប្រាស់នោះទេ។
នៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា ពាក្យទាំងនេះសម័យបុរាណព្រេងនាយគេប្រើ«ឯកឧកញ៉ា»។ ពាក្យនេះ មានថ្នាក់ពាក្យជា(ន) មានន័យថា ជាពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្ត្រីមានស័ក្តិខ្ពស់ ដូចជា ឯកឧត្ដមនាយករដ្ឋមន្ត្រី ឯកឧត្ដមឧត្ដមសេនីយឯក...។ ពាក្យនេះ ប្រើជាអក្សរសង្ខេបថាឯ.ឧ។ ប៉ុន្តែពាក្យថា «ឯកឧកញ៉ា»នេះ ប្រើតែក្នុងរជ្ជកាលសម័យបុរាណព្រេងនាយ គេនិយាយកាត់ខ្លីថា លោកឯកឧក។ ចំពោះពាក្យនេះ ក្នុងពេលបច្ចុប្បន្ននេះ គេប្រើពាក្យ ឯកឧត្ដម(ឯ.ឧ)ជំនួសវិញ។
ដកស្រង់ពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួនណាត
© រក្សាសិទ្ធិដោយ thmeythmey.com