ព័ត៍មានសុខភាព
ការសិក្សា​ថ្មី៖ ទូរសព្ទ ពិតជា​បង្ក​ផលវិបាក​ច្រើន ចំពោះ​សុខភាព​
21, Jun 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​សម័យ​បច្ចុប្បន្ន នរណា​ក៏មាន​កាន់​ទូរសព្ទ ជាប់ដៃ​គ្រប់ៗ​គ្នា​ដែរ ហើយ​អ្នកខ្លះ មាន​ពីរ​ទៅ​បី​គ្រឿង​ទៀតផង ហើយ​មនុស្ស​យើង​ច្បាស់​ណាស់ ពិតជា​មិនអាច​អត់​វា​បាន​នោះទេ​។ ទូរសព្ទ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ភ្ជាប់​ទំនាក់ទំនង ធ្វើ​ការងារ ថតរូប និង​កម្សាន្ត​ជាដើម​។​

 
​យ៉ាងណាមិញ ការសិក្សា​ថ្មីៗ​នេះ បាន​ព្រមាន​សាធារណៈជន​ម្តងទៀត​ហើយ​ថា ទូរសព្ទដៃ ពិតជា​អាច​បង្ក​ផលវិបាក​ច្រើន ចំពោះ​សុខភាព​ទូទៅ​របស់​យើង​។​
 
​បញ្ហា​សុខភាព អាច​បណ្តាល​មក​ដូចជា ជំងឺ​បេះដូង ជំងឺ​លើស​សម្ពាធ​ឈាម ឬ​កូ​ឡេស​ស្តេ​រ៉ុល និង​សូម្បីតែ​ជំងឺ​ធ្លាក់​ទឹកចិត្ត ប៉ុន្តែ​ឥឡូវនេះ ទូរសព្ទដៃ ក៏​អាចជា​មូលហេតុ នៃ​ជំងឺ​ផ្សេងៗ​ផងដែរ​។​
 
​ផលប៉ះពាល់​នៃ​ទូរសព្ទដៃ​
​១-ជំងឺមហារីក​
២-​ស្ត្រេ​ស និង​ធ្លាក់​ទឹកចិត្ត​
​៣-ការឆ្លង​មេរោគ តាម​ទូរសព្ទដៃ ពេល​អ្នក​គ្មាន​អនាម័យ​
៤-​ខូច​ភ្នែក​
​៥-ឈឺ​កដៃ ឈឺ​ខ្នង ដោយសារ​កាយវិការ​ខុស​ទំនង ឬ​ប្រើ​ទូរសព្ទដៃ​ច្រើនពេក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com