ព័ត៍មានសុខភាព
សុខភាព៖ កើត​ជំងឺ​ស្រឡទែន គួរ​ធ្វើ​ម៉េច​ទើប​ឆាប់​ជា​?
02, Jun 2019 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ស្រឡទែន គឺជា​ការបង្ក​រោគ ដោយ​វីរុស​មួយ​ប្រភេទ ដែល​វា​វាយប្រហារ​ទៅលើ​ក្រពេញទឹកមាត់​។ បើសិនជា​អ្នក ឬ​កូន​កើត​ជំងឺ​ស្រឡទែន​ហើយ វា​អាច​នឹងធ្វើ​ឲ្យ​ក្រពេញទឹកមាត់​មួយ ឬ​ពីរ​ហើម ជាពិសេស នៅ​ខាងក្រោម និង​មុខ​របស់​ត្រចៀក​តែម្តង​។

 
​ជំងឺ​នេះ គ្មាន​ថ្នាំ​អ្វី​ពិសេស សម្រាប់​ព្យាបាល​ឡើយ តែ​វា​មាន​វ៉ាក់សាំង ដែល​អាចជួយ​បង្ការ​ជំងឺ​នេះ​បាន​។ យ៉ាងណាមិញ បើសិនជា​អ្នក ឬ​កូន​មាន​ជំងឺ​ស្រឡទែន​ហើយ ការប្រើ​រយៈពេល​សម្រាក​ឲ្យ​បាន​ច្រើន​គឺជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​។ ប៉ុន្តែ មានរឿង​មួយចំនួន ដែល​អាចជួយ​បន្ថយ​ការឈឺចាប់ និង​មិនមាន​ផាសុកភាព នៅពេល​មាន​ជំ​ង​ស្រឡទែន​នេះ ដូចជា ៖
 
​សម្រាក​ឲ្យ​បាន​ច្រើន​
​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង​ដទៃ ដើម្បី​កុំ​ឲ្យ​ចម្លង​ទៅ​អ្នក​ដទៃទៀត​
​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​
​ប្រើ​ទឹកកក ឬ​ទឹក​ក្តៅ​ស្អំ​នៅ​ក្រពេញទឹកមាត់​ដែល​ហើម​
​ចៀសវាង​ការ​ញ៉ាំ​ទំពារ​អាហារ​ច្រើន​
​ចៀសវាង​អាហារ​ជូរ​
​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​
​ករណី​បើសិនជា​កូន មាន​ជំងឺ​ស្រឡទែន​មែន អ្នក​គួរតែ​សង្កេតមើល ផលវិបាក​របស់​វា​ផង​។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម បើសិនជា​កូន​អ្នក កើតមាន​អា​ការៈបន្ថែម ដូចខាងក្រោម​នេះ ៖
​ក្តៅខ្លួន​ចាប់ពី ៣៩ អង្សារ​សេ​ឡើងទៅ​
​ពិបាក​ញ៉ាំ ឬ​ផឹក​
​វង្វេងវង្វាន់​
​ឈឺ​ក្នុង​ពោះ​
​ឈឺ និង​ហើម​ពងស្វាស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com