ព័ត៍មានសុខភាព
អាហារ ដែល​ធ្វើ​ឲ្យ​កូន “​ឆ្លាត​វៃ​”
01, Jun 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នរណា មិន​ចង់​ឲ្យ​កូន​ស្អាត​! នរណា មិន​ចង់​ឲ្យ​កូន​មាន​សុខ​ភាពល្អ​! នរណា មិន​ចង់​ឲ្យ​កូន​ឆ្លាត​! ខាងក្រោម​នេះ គឺជា​ចំណីអាហារ​មួយចំនួន ដែល​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​របស់​កូន ហើយ​ជួយ​ឲ្យ​គេ​ឆ្លាត​ជាង​ធម្មតា​។​


 
១. ប្ល៊ូ​បឺ​រី​
​ផ្លែឈើ​មួយ​នេះ ផ្ទុក​ទៅដោយ​សារធាតុ flavonoids ដែល​អាចជួយ​ពង្រឹង​ដល់​ការចងចាំ ការរៀនសូត្រ និង​ចិត្តគំនិត​របស់​ក្មេង ហើយក៏​អាច​ការពារ​បញ្ហា​ភ្លេចភ្លាំង សម្រាប់​មនុស្ស​ចាស់​ផងដែរ​។​
 
២. អូ​លីវ​
​ការ​ញ៉ាំ​អូ​លីវ ជាប្រចាំ អាច​កាត់បន្ថយ​ការខូចខាត​ខួរក្បាល និង​ពង្រឹង​ដល់​ចលនា​អុកស៊ីសែន នៅក្នុង​ខួរក្បាល ឲ្យ​មានដំណើរ​ការល្អ​។​
 
៣. គ្រាប់​ធញ្ញជាតិ​
​គ្រាប់​ធញ្ញជាតិ វីតាមីន E ដែល​អាច​ការពារ​ខួរក្បាល ពី​ជំងឺ​ចាស់​វង្វេង និង​ការខូចខាត​កោសិកា​ខួរក្បាល​។​
 
៤. ត្រី​
​ការ​ញ៉ាំ​ត្រី ប្រសើរ​ជាង​ការ​ញ៉ាំ​សាច់សត្វ​ផ្សេងៗ​។ ការ​ញ៉ាំ​ត្រី អាចមាន​ឥទ្ធិពល​ល្អ ចំពោះ​ខួរក្បាល ហើយ​បន្ថយ​ភាព​ចាស់ជរា​ទៀតផង​។ ការ​ញ៉ាំ​ត្រី អាចជួយ​ឲ្យ​កូន​របស់​អ្នក ផ្តោតអារម្មណ៍​បានល្អ ពូកែ​គិត និង​បង្កើន​ការចងចាំ​។​
 
៥. ផ្លែ​ប័​រ​
​សំបូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​បី ផ្លែ​ប័​រ ជួយ​ដល់​ចរន្តឈាម​រត់ ទៅកាន់​ខួរក្បាល និង​ធ្វើ​ឲ្យ​ខួរក្បាល​ស្រស់ថ្លា និង​ពូកែ​ទៀតផង​។​
 
៦. ស៊ុត​
​ជាតិ​កូ​លីន ដែលមាន​នៅក្នុង​ស៊ុត ពិតជា​អាចជួយ​ដល់ ខួរក្បាល​មិនតិច​នោះទេ​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com