ពីនេះ ពីនោះ
ចេះតែ​ទ្រឹស្តី តែ​មិន​ធ្វើ​សកម្មភាព គឺ​ស្មើនឹង​អត់​ប្រយោជន៍​អ្វី​ឡើយ​
16, Jun 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​បុគ្គល​ជាច្រើន ចេះ​ទ្រឹស្តី​ច្រើន​។ និយាយ​អ្វី​ក៏​ដឹង ចេះដឹង​គ្រប់​ទ្រឹស្តី​អ្នកប្រាជ្ញ អ្នកធំ ពី​គ្រប់​ទីកន្លែង​។ ផ្តល់​មេរៀន​ឲ្យ​គេ​ថា ត្រូវធ្វើ​ដូច្នេះ ឬ​ដូច្នោះ​។ បើ​ស្តាប់​ជា​ទ្រឹស្តី​វិញ គេ​មិនអាច​និយាយថា គាត់​ខ្សោយ​ឡើយ​។

 
​ប៉ុន្តែ អ្វី​ដែលជា​ចំណុច​អវិជ្ជមាន​របស់​អ្នកចេះ​ទ្រឹស្តី​នោះ គឺ​នៅត្រង់ថា ពួកគេ​មិនសូវ​ប្រែក្លាយ​ទ្រឹស្តី​ឲ្យ​ទៅជា​សកម្មភាព​ឡើយ​។ ដូច្នេះ បើ​ចេះតែ​ទ្រឹស្តី  តែ​មិន​ធ្វើ​សកម្មភាព គឺ​ស្មើនឹង​អត់​ប្រយោជន៍​អ្វី​ឡើយ​។ 
 
​សង្គម​ខ្មែរ​បច្ចុប្បន្ននេះ គេ​ត្រូវការ​អ្នកចេះ​ទ្រឹស្តី និង​ការអនុវត្ត ពោល គឺ​គេ​មិនត្រូវ​ការ​អ្នក​ចេះតែ​ទ្រឹស្តី ដើរ​តែ​និយាយ តែ​មិន​ធ្វើ​អ្វី​នោះទេ​។ ចូរ​កុំ​ធ្វើ​ប្រភេទ​មនុស្ស NATO (No Action, Talk Only!!!)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com