ព័ត៍មានសុខភាព
មិន​នឹកស្មានថា រួមភេទ​រាល់ថ្ងៃ មាន​ប្រយោជន៍ ដល់​ថ្នាក់​ហ្នឹង​សោះ​
02, Jun 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ការរួម​ភេទ គឺជា​ការបង្កើត​អារម្មណ៍​ស្និទ្ធស្នាល ជាមួយ​ដៃគូ​។ វា​មិន​ត្រឹមតែ​ជួយ ឲ្យ​មាន​អារម្មណ៍ល្អ​មួយ​ទេ តែ​ថែមទាំង​ផ្តល់​ជា​ប្រយោជន៍ ច្រើន​ផ្សេងៗ​ទៀត​ដល់​សុខភាព​។

 
​បំបាត់​ស្ត្រេ​ស​
​ការរួម​ភេទ គឺជា​ថ្នាំ​បំបាត់​ភាព​តានតឹង​ដ៏​អស្ចារ្យ​មួយ​។ ការរួម​ភេទ នឹងធ្វើ​ឲ្យ​រាងកាយ ផលិត​ជា​សារធាតុ Dopamine, Endorphins និង​អ័រម៉ូន ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​ផ្សេងៗ​ទៀត​។ 
 
​ជាការ​ហាត់ប្រាណ​
​ការរួម​ភេទ ក៏​ជា​ផ្នែក​មួយ​នៃ​ការហាត់​ប្រាណ​ដែរ​។ ការរួម​ភេទ ៣ ដង​ក្នុង​មួយ​សប្តាហ៍ និង​ម្តង ១៥ នាទី រយៈពេល​មួយឆ្នាំ​ពេញ គឺមាន​តម្លៃ​ស្មើគ្នា នឹង​ការរត់​ចម្ងាយ ១២០ គីឡូ​មែត្រ​ដែរ​។ 

​បញ្ចុះ​សម្ពាធ​ឈាម​
​ទាំង​ការ​រួមភេទ និង​អោប​គ្នា សុទ្ធតែ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ទាំងអស់​។ ការរួម​ភេទ ក៏​អាចជួយ​បញ្ចុះ​សម្ពាធ​ឈម Diastolic ដែរ​។ 

​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
Immunolgoblin A គឺជា​អង់​ទី​ហ្សែ​ន ដែលមាន​នាទី​ប្រឆាំងនឹង​មេរោគ ហើយ​វា​នឹង​កើន ចំនួន​នៅពេល​អ្នកបង្កើន​ការរួម​ភេទ​ដែរ​។ 

​កាន់តែ​ក្មេង​ជាង​មុន​
​ការរួម​ភេទ​បី​ដង​ក្នុង​មួយ​សប្តាហ៍ អាចធ្វើ​ឲ្យ​អ្នក មាន​អាយុ​ក្មេង​ជាង​មុន​រហូតដល់ ១០ ឆ្នាំ​ឯណោះ​។ 
 
​បេះដូង​កាន់តែ​រឹងមាំ​ជាង​មុន​
​រាល់​ការហាត់​ប្រាណ ដែល​បានមកពី​ការរួម​ភេទ នឹង​បង្កើន​សុខភាព​បេះដូង​សរសៃឈាម ព្រមទាំង​ជួយ​ឲ្យ​បេះដូង កាន់តែ​រឹងមាំ​ជាង​មុន​ទៀត​។ អ្នកនឹង​អាច​កាត់បន្ថយ ជំងឺ​បេះដូង​សរសៃឈាម រហូតដល់ ៤៥ ភាគរយ​ឯណោះ​។ 
 
​បំបាត់​ការឈឺចាប់​
​តាម​ការស្រាវជ្រាវ រវាង​ជំងឺ​រលាក​សន្លាក់ និង​ការរួម​ភេទ​បាន​រកឃើញ​ថា អ្នក​ដែល​រួមភេទ​ជា​ញឹកញាប់ ទំនងជា​មិនសូវមាន​ការឈឺចាប់ ពី​ការ​រលាក​សន្លាក់​ឡើយ​។ 
 
​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​
​ទម្លាប់​នៃ​ការបាញ់​ទឹកកាម នឹង​កាត់បន្ថយ​ការ​ប្រឈម ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​យ៉ាង​អស្ចារ្យ​។ បុរស​ដែល​បាញ់​ទឹកកាម ២១ ដង​ក្នុង​មួយខែ ទំនងជា​មិនសូវ​កើត ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ​។ 
 
​រដូវ​មក​ទៀងទាត់​
​ការរួម​ភេទ ជួយ​ធ្វើ​ឲ្យ​អ័រម៉ូន​របស់​ស្ត្រី មាន​ភាពទៀងទាត់ ដូច្នេះ វា​ក៏​ធ្វើ​ឲ្យ​រដូវ​របស់​ពួកគេ មក​ទៀងទាត់​ផងដែរ​។ 
 
​មិនមាន​ការ​ងាប់​លិង្គ ឬ​លិង្គ​មិន​ព្រម​ងើប​
​បុរស​ស្ទើរតែ​ពាក់កណ្តាល​ហើយ ដែលមាន​អាយុ​ចាប់ពី ៤០ ឆ្នាំ​ឡើងទៅ គឺមាន​បញ្ហា​លិង្គ​មិន​ព្រម​ងើប​។ ដូច្នេះ ថ្នាំ​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ គឺ​ការ​រួមភេទ​នេះឯង​។ ការឡើង​រឹង​របស់​លិង្គ នឹង​ជួយ​ថែរក្សា​លំ​ហូរឈាម​កាន់តែ​ត្រឹមត្រូវ​។ 
 
​អាយុ​វែង​
​កាលណា​មនុស្ស​យើង​មិនសូវ​ស្ត្រេ​ស បេះដូង​កាន់តែ​រឹងមាំ របត់​ឈាម​រត់​មាន​អុកស៊ីសែន​កាន់តែច្រើន និង​មាន​សុភមង្គល​ទៀត​នោះ សុទ្ធតែជា​កត្តា ដែល​ជំរុញ​ឲ្យ​មនុស្ស មាន​អាយុ​វែង​ទាំងអស់​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com