ពីនេះ ពីនោះ
ដេ​ម៉ូ​គ្រី​ត​៖ ត្រូវគោរព​«​មតិស្រប មតិផ្ទុយ និង​មតិសំយោគ​»
22, Jun 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ដេ​ម៉ូ​គ្រី​ត ជា​ទស្សនវិទូ​រូបធាតុនិយម​ក្រិច​បូរាណ​ដ៏​ល្បី​មួយរូប ដែល​ស្ថិតនៅក្នុង​វណ្ណៈ​នៃ​ស្រទាប់​ម្ចាស់​ទាសករ​ប្រជាធិបតេយ្យ​។ ដេ​ម៉ូ​គ្រី​ត ជា​អ្នក​ចង់​កែប្រែ​សង្គម​ដោយ​បើក​សិទ្ធិសេរីភាព​ឲ្យ​ប្រជា​ពលករ​។ ដេ​ម៉ូ​គ្រី​ត​បាន​ចែក​ពុទ្ធិ​ជា​ពីរបែប​៖ ទី​១ ពុទ្ធិ​ងងឹត ជា​ពុទ្ធិ​ចាប់ផ្តើម​ដឹង​ពី​ឥ​ន្ត្រី​យារ​ម្មណ៍ គឺ​ដឹង​ដោយសារ​អង្គ​វិ​ញ្ញា​ណា និង​ទី​២ ពុទ្ធិ​ពិត ជា​ពុទ្ធិ​វិចារ (​ការពិចារណា​)​។



​ដេ​ម៉ូ​គ្រី​ត​ជា​មនុស្ស​សុទ្ធិ​ដ្ឋិ​និយម​ដែល​និយម​ថា​៖

១- មនុស្ស​ត្រឹម​ចេះ​សប្បាយ និង​ស្វែងរក​ការសប្បាយ
២- សុខចិត្ត​ឲ្យ​មាន​សំឡាញ់​តិច (​មិត្តសំឡាញ់​ដែល​កើត​ដោយសារ​ការជ្រើសរើស ដោយ​ហ្មត់ចត់​ហើយ​គួរ​រើស​អ្នកណា​ដែលមាន​គំនិត​ដូច​អ្នក​ដែរ​)
៣- ត្រូវ​ចៀសវាង​ជម្លោះ​គ្រប់បែបយ៉ាង ពិសេស​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​យើង​
៤- ត្រូវគោរព មតិស្រប មតិផ្ទុយ មតិសំយោគ ដែលជា​ច្បា​ប់ដ៍​ធំ​សម្រាប់​ទ្រទ្រង់​ដំណើរ​ពិភពលោក​។​

​ដេ​ម៉ូ​គ្រី​ត មាន​កម្រិតវប្បធម៌​ខ្ពស់​ផ្នែក​អ​ក្សា​រ​សាស្ត្រ គាត់​ជា​អ្នកស្រាវជ្រាវ​ទស្សនវិជ្ជា ឧតុនិយម គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា និង​សិល្ប៍វិជ្ជា​។ ដេ​ម៉ូ​គ្រី​ត ជា​មនុស្ស​ឈ្លា​វៃ អាច​សម្រប​សម្រួលការ​ងារ​បាន​គ្រប់យ៉ាង ដែល​លេនីន ឬ​អង់​ហ្គែ​ល​ក្តី បានចាត់ទុក​ដេ​ម៉ូ​គ្រី​ជា​មនុស្ស​សព្វ​វចនានុក្រម ព្រោះ​គាត់​ចេះ​សព្វ​មុខវិជ្ជា​៕

[​ដកស្រង់​ពី​សៀវភៅ មេរៀន​សង្ខេប​ទស្សនវិជ្ជា​ថ្នាក់​ទី​១១ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ នង ប៊ុនហេង​]


© រក្សាសិទ្ធិដោយ thmeythmey.com