កីឡាជាតិ
ជាតិ
បឹងកេត​អង្គរ​បន្ត​ប្រជែង​ពិន្ទុ​ជាមួយ​ការពារជាតិ ចំណែក​ព្រះខ័ន​រាជ និង​ណាហ្គា​វើ​ល រត់តាម​ពីក្រោយ​
20, Jun 2016 , 2:59 pm        
រូបភាព
ដោយ:
​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក សប្តាហ៍​ទី​១០ នៃ​ជើង​ទី​២ កាលពី​ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ព្រះខ័ន​រាជ​ស្វាយរៀង បាន​យក​លើ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ៥-៣ មុន​បឹងកេត​អង្គរ លត់​ក្រុម​អាស៊ី​អឺរ៉ុប ៥-០​។ ធ្វើ​ឲ្យ​បឹងកេត​បន្ត​ប្រជែង​ជាមួយ​ក្រសួងការពារជាតិ ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង មាន​គូប្រជែង​ណាហ្គា​វើ​ល​។  



​ក្រុម​បឹងកេត​អង្គរ និង​ក្រសួង​កា​ពារ​ជាតិ បន្ទាប់​ប្រជែង​គ្នា​នៅក្នុង​ជើង​ទី​១ នៃ​សប្តាហ៍​ទី​៩ ដោយមាន​២៤​ពិន្ទុ​ដូចគ្នា នោះ ក្រុម​ទាំងពី​នៅតែ​បន្ត​ប្រជែង​គ្នា​ក្នុង​សប្តាហ៍​ទី​១០ នៃ​ជើង​ទី​២​នេះ​ដោយមាន​២៧​ពិន្ទុ ដូចគ្នា​។ ការ​ស្មើ​នេះដែរ​បន្ទាប់ពី​ក្រុម​បឹងកេត​អង្គរ​បាន​លត់​ក្រុម​អាស៊ី​អឺរ៉ុប ៥-០ កាលពី​ម្សិលមិញ​នៅ​ពហុ​កី​ឡ​ជាតិ ចំណែក​ក្រសួងការពារជាតិ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ២-០ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅក្នុង​សប្តាហ៍​ទី​១០​នេះ​ផងដែរ​។

​សម្រាប់​ជ័យជម្នះ​របស់​បឹងកេត​អង្គរ​នេះ​សម្រេចបាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ២​គ្រាប់​នៅ​នាទី​៦៣ និង​៧៣ និង​កីឡាករ Omogba ២​គ្រាប់​នៅ​នាទី​៥០ និង​៨៤ ព្រមទាំង​មានការ​រួមចំណែក​ដោយ​កីឡាករ រស់ សំអឿន មួយ​គ្រាប់​នៅ​នាទី​៨២​។ ចំណែក​ក្រសួងការពារជាតិ​សម្រេច​ដោយ​កឡាករ​ជនជាតិ​កូរ៉េខាងជើង Ri Hyok-chol នៅ​នាទី​៣៧ និង​នាទី​៤៥ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។

​ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងមាន​គូប្រជែង​ដែល​តាម​យ៉ាង​ប្រ​កៀត​ប្រកិត គឺ​ក្រុម​ណាហ្គា​វើ​ល​នៅក្នុង​សប្តាហ៍​ទី​១០​នេះ ដោយ​ក្រុម​នេះ​មាន​១៩​ពិន្ទុ ចំណែក​ណាហ្គា​វើ​ល​មាន​១៧​។ ការរក្សា​ឈរ​លំដាប់​លេខ​៣​ជា​បណ្តោះអាសន្ន​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នេះ ក្រោយពី​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ៥-៣ កាលពី​ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ជ័យជម្នះ​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នេះ សម្រេច​ដោយ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចំនួន​២​គ្រាប់​នៅ​នាទី​ទី​២៤ និង​៣១ និង​មាន​ការរួម​ម​ចំណែក​ម្នាក់​មួយគ្រា​ប់រប​ស់​កីឡាករ សុខ សំណាង នៅ​នាទី​៧៣ កីឡាករ នេន សុធា​រ័ត្ន នៅ​នាទី​៦៥ ចំណែក​មួយ​គ្រាប់​ទៀត​សម្រេច​ដោយ​កីឡាករ ស្លេះ សេន ដោយ​ការ​ទាត់​បញ្ចូល​ទី​ខ្លួនឯង​។

​ចំណែក​៣​គ្រាប់​របស់​ស៊ីម៉ាក់ រកបាន​ដោយ​កីឡាករ ហុង មករា នៅ​នាទី​ទី​៥៧ និង វ៉ា បុ​ទ័​រ នៅ​នាទី​៧៨ ខណៈ​១​គ្រប់​ទៀត កីឡាករ សឿ​យ វិសាល ឲ្យ​ធ្វើ​ចូល​ទី​ដោយ​ខ្លួនឯង​៕


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com