ព័ត៍មានសុខភាព
សុខភាព៖ បុរស​ចង់បាន​ចំណង់​ផ្លូវភេទ​ខ្លាំង គួរតែ​ញ៉ាំ​អាហារ​ពីរ​មុខ​នេះ​
21, Jun 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្នាំ​បំប៉ន សម្រាប់​ប៉ូវ​សុខភាព​ផ្លូវ​ភេទបុរស កំពុងតែ​រីកលូតលាស់​ខ្លាំង​នៅលើ​ទីផ្សា ប៉ុន្តែ ហេតុអ្វី​បានជា​អ្នក មិន​ព្រម​សាកល្បង​នូវ​ជីវជាតិ ដែលមាន​ក្នុង​ចំណីអាហារ តែ​អាច​ជំរុញ​ដល់​សុខភាព​ផ្លូវភេទ​ខ្លាំង​ដូចគ្នា​ដែរ​ទៅ នៅពេល​ញ៉ាំ​វា​បាន​ទៀងទាត់​? មិន​ខ្វល់​ថា​អ្នក កំពុងតែ​ស្វែងរក​វិធីសាស្ត្រ ដើម្បី​ពង្រឹង​ដល់​សុខភាព​មេជី​វិត​ឈ្មោល​កាន់តែ​ល្អ​ទេ តែ​ការព្យាបាល​បែប​ធម្មជាតិ ទៅលើ​ការមិន​ឡើង​រឹង​របស់​លិង្គ ឬ​កម្លាំង​ផ្លូវភេទ​នោះ គឺជា​រឿង​ចាំបាច់ ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​ចំណីអាហារ​ដំបូង​គេ​សិន​។ តាម​ការស្រាវជ្រាវ​គេ​រកឃើញថា មាន​អាហារ​ពីរ​ប្រភេទ​ដែលមាន​សមត្ថភាព ជំរុញ​ដល់​សុខភាព​ផ្លូវភេទ​កាន់តែ​រឹងមាំ​។​


 
​ផ្លែ​ប៉ែស​
​ផ្លែឈើ​មួយ​នេះ មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ដោយសារតែ​វីតាមីន C ដ៏​ខ្ពស់​របស់​វា​បានធ្វើ​ឲ្យ​វា​ក្លាយទៅជា​ជម្រើស​ដ៏​ល្អ​មួយ ដើម្បី​បង្កើន​ភាព​សកម្មភាព របស់​មេជី​វិត​ឈ្មោល​។ ការសិក្សា​បង្ហាញថា បុរស​ដែល​ជក់បារី​ច្រើន ហើយ​បែរជា​ញ៉ាំ​វីតាមីន​C ច្រើន​ដែរនោះ ឃើញថា គាត់​អាច​កែប្រែ​ជីវិត​របស់ខ្លួន ពី​អសមត្ថភាព​មានកូន មក​មានកូន​ឡើងវិញ​បាន​។ ក្រៅពីនេះ វីតាមីន C ជួយ​បន្ថយ​អ័រម៉ូន​តានតឹង​ក្នុង​ខ្លួន​ឈ្មោះថា Cortisol​។ អ័រម៉ូន Testosterone ជា​អ័រម៉ូន​ភេទបុរស សម្រាប់​ជំនួយ​ដល់​ចំណង់​ផ្លូវភេទ និង​សុខភាព​មេជី​វិត​ឈ្មោល តែ​អ័រម៉ូន​មួយ​នេះ​តែងតែ​ប្រឆាំងនឹង​គ្នា​នឹង អ័រម៉ូន Cortisol ទៅវិញ​។ បើសិនជា Cortisol ឡើង​ខ្ពស់ អ​ញ្ជឹ​ង Testosterone ចុះ​ទាប​។ ដូច្នេះ​ការ​ញ៉ាំ​វីតាមីន C ច្រើន​នឹង​ជំរុញ​ឲ្យ Cortisol ចុះ​ទាប ហើយ Testosterone នឹង​ឡើង​ខ្ពស់​វិញ ព្រមទាំង​ផ្លូវភេទ​មាន​សុខ​ភាពល្អ​។​
 
​អយ​ស្ទ័​រ​
​បើសិនជា​អ្នក​ហាត់ប្រាណ​ក្នុង​ក្លិប​នោះ អ្នក​ទំនងជា​បាត់បង់​ជាតិ​ស័​ង្គ​សី​ពី​ក្នុង​ខ្លួន​ច្រើន ជាពិសេស អ្នក​ហាត់ប្រាណ​អត្តពលកម្ម​តែម្តង​។ តាម​ការស្រាវជ្រាវ​បញ្ជាក់ថា កីឡាករ​អត្តពលកម្ម មិន​ទទួលបាន​ជាតិ​ស័​ង្គ​សី​គ្រប់គ្រាន់​ទេ ហើយ​បើសិនជា​អ្នក​ខ្វះ​ជីវជាតិ​មួយ​នេះ អ្នក​អាច​នឹងមាន​បញ្ហា​មួយ គឺ​ខ្សោយ​អ័រម៉ូន​ភេទ Testosterone ជាង​ធម្មតា​។ ដូច្នេះ ដើម្បី​បង្កើន​ចំនួន​អ័រម៉ូន​នេះ អ្នក​ត្រូវតែ​ញ៉ាំ​អាហារ សម្បូរ​សារធាតុ​មួយ​នេះ​ដូចជា អយ​ស្ទ័​រ ព្រោះ​វា​សម្បូរ​ជាតិ​ស័​ង្គ​សី ខ្ពស់ជាង​អាហារ​ផ្សេងៗ​ទៀត​ខ្លាំងណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com