កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ទិញ Morata ពី Juventus វិញ​ក្នុង​តម្លៃលើស​ថ្លៃដើម​ជាង​៣០​លាន​ដុល្លារ​
22, Jun 2016 , 11:50 am        
រូបភាព
 
​ក្លិប Real Madrid បាន​ចុះហត្ថលេខា​ទិញយក​ខ្សែប្រយុទ្ធ Alvaro Morata ពី​ក្រុម Juventus ត្រឡប់​មកវិញហើយ​បន្ទាប់ពី​ចូលរួម​ជាមួយ​ម្ចាស់​ជើង​ឯង​អ៊ីតាលី​សេរី​A ពីរ​រដូវ​កាល​ ក្នុងតម្លៃ​ផ្ទេរ​លើសពី​ថ្លៃដើម​ដល់​ទៅ​ជាង​៣០​លាន​ដុល្លារ​អាមេរិក​។​

 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ ដែល​កំពុង​លេង​ឱ្យ​ជំរើសជាតិ​អេ​ស្ប៉ា​ញ​ក្នុង​ព្រឹត្តិការណ៍ Euro2016 មាន​លក្ខខណ្ឌ​ពិសេសរ​រវាង​ក្រុម Juventus និង Real ដោយ​ក្លិប​ចាស់ (Real Madrid) អាច​ទិញយក​រូបគេ​ត្រឡប់មកវិញ​បាន​នៅពេល​ណាមួយ​។​
 
Morata វី​យ​២៣​ឆ្នាំ ដែល​កំពុង​រកបាន​៣​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​Euro នៃ​ប្រទេស​បារាំង​នេះ ក៏មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លិប​ធំៗ​នៅ​អង់គ្លេស ដូចជា Arsenal និង Chelsea ផងដែរ ប៉ុន្តែ​ត្រូវ​ក្លិប​ចាស់​ទិញយក​ទៅវិញ​ក្នុងតម្លៃ​ផ្ទេរ​លើសពី​ថ្លៃដើម​ដល់​ទៅ ២៣​លាន​ផោន ប្រហែល​ជិត​៣៤​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​បន្ទាប់ពី​ចាកចេញ​ពី Real ទៅ​ចូលរួម​ជាមួយ Juventus កាលពី​ឆ្នាំ​២០១៤ ខ្សែប្រយុទ្ធ​វ័យក្មេង Alvaro Morata ស៊ុត​បាល់​បញ្ចូល​ទី​២៧​គ្រាប់ ជួយ​ឲ្យ​សេះបង្កង់ ឈ្នះ​ពាន​សេរី​A នៃ​ក្រម​ខណ្ឌ​កំពូល​អ៊ីតាលី ២​រដូវ​កាល​ជាប់​គ្នា និង​ឈ្នះ​ពាន Coppa Italias ពីរដង​ជាប់​គ្នា​ផងដែរ​៕  
 
 
 
 

Tag:
 Euro2016
  Alvaro Morata
  ទិញដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com