កីឡាជាតិ
ជាតិ
ប៉ូលិស ធ្វើដំណើរ​ទៅ​កីឡដ្ឋាន RSN ដើម្បី​ជួប​ម្ចាស់ផ្ទះ ល្ងាច​នេះ​
24, Jun 2016 , 8:19 am        
រូបភាព
ដោយ:
 ​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក រដូវ​កាល ២០១៦ ក្នុង​ជើង​ទី​២​នៃ​សប្តាហ៍​ទី​១១ ល្ងាច​នេះ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន RSN ដើម្បី​ជួប​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន ដើម្បី​យកជ័យ​ជម្នះ​សម្រាប់​បំបែក​កំណត់ត្រា​នៅក្នុង​រដូវ​កាល​នេះ​។

 
​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ក្រោយ​ពី​មិន​ធ្លាប់​ស្គាល់​ជ័យជម្នះ​ក្នុង​រដូវ​កាល​២០១៦ នេះ នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន RSN ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ នៅក្នុង​កីឡដ្ឋាន RSN តែម្តង​។ ជំនួប​នេះ​ប៉ូលិស​ត្រូវការ​ឈ្នះ​ដើម្បី​បំបែក​កំណត់ត្រា​ការ​ចាញ់​របស់ខ្លួន​នាពេល​កន្លងមក ព្រោះ​សម្រាប់​ការប្រកួត​១០​ជើង​កន្លងមក​ពុំដែល​ទទួល​ជ័យជម្នះ​នោះទេ​បាន​ត្រឹម​ស្មើ​៥​ដង និង​ចាញ់​៥​ដង​ប៉ុណ្ណោះ​។ 
 
​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​ទី​១០​ក្នុង​ជើង​ទី​២​កន្លងមក ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ចំណែក​អគ្គស្នងការ​ន​គ​របាល​ជាតិ​ត្រូវ​ក្រុម​ក្រសួងការពារជាតិ​លត់ ២-០​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ឈរ​ចំណាត់ថ្នាក់​លេខ​៥ ដោយមាន​១៥​ពិន្ទុ ខណៈ​ប៉ូលិស​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ដោយមាន​៥​ពិន្ទុ​៕  

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com