ពីនេះ ពីនោះ
ភាពខុសគ្នា«បែបបទគ្រប់គ្រង»រវាងលោកខាងលិច ខាងកើត និងគំនិតសកល
× ភ្នំពេញ៖ ការគ្រប់គ្រងប្រទេសនីមួយៗនៅក្នុងសកលលោកនេះ មានបែបបទនៃការគ្រប់គ្រងផ្សេងៗគ្នា។ ប៉ុន្តែនៅក្នុងការពិនិត្យជារួមមួយអាចទាញឲ្យឃើញពីភាពផ្សេងគ្នានៃការគ្រប់គ្រងតាមរបៀបរបស់លោកខាងលិច លោកខាងកើត និងគំនិតជាសកល។
នៅលោកខាងលិច បែបបទគ្រប់គ្រងគឺតាមលទ្ធិសេរី និងប្រជាធិបតេយ្យប៉ុណ្ណោះ។ តែគេផ្ដល់អំណាចយ៉ាងខ្ពស់ដល់អ្នកដឹកនាំ ដើម្បីឲ្យអ្នកដឹកនាំ បានប្រើប្រាស់អំណាច របស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ទើបរបបគ្រប់គ្រងមានប្រស្ថិរភាព។
នៅលោកខាងកើត គ្រប់គ្រងសង្គមតាមលទ្ធិប្រជាធិបតេយ្យ តែលាយឡំជាមួយជាមួយគំនិតផ្ដាច់ការ។ អ្នកដឹកនាំមានអំណាចតិច តែមិនមានអ្នកណាប៉ះពាល់បាន បើហ៊ានប៉ះ លទ្ធផលមានតែឈឺប្រាណ ឬមួយបានតែគំនុំសងសឹក។ ហេតុនេះស្ថេរភាពផុយស្រួយ។
ចំណែកជាគំនិតសកលវិញ ការគ្រប់គ្រងប្រទេស គឺការពារប្រជាពលរដ្ឋ។ គេប្រើប្រាស់អំណាច ដើម្បីបំពេញប្រយោជន៍ជូនសាធារណៈ។
ថ្វិដ្បិតថា ការលើកឡើងខាងលើប្រហែលជាមិនមានលក្ខណៈត្រឹមត្រូវទាំងស្រុង ប៉ុន្តែក្នុងរបៀបនៃការគ្រប់គ្រងជាក់ស្ដែង គេអាសន្និដ្ឋានបានថាគឺមានលក្ខណៈត្រឹមត្រូវច្រើន៕
ដកស្រង់ពីសៀវភៅ៖ លោកខាងលិច លោកខាងកើត លោកសកល. រក្សាសិទ្ធិដោយ៖ Mind Books, ប្រែសម្រួល និងរៀបរៀងដោយលោក គឹម ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com