កីឡាអន្តរជាតិ
អន្តរជាតិ
Hodgson លាលែងពីតំណែងគ្រូបង្វឹកអង់គ្លេស ក្រោយចាញ់អ៊ីស្លង់ ២-១
×
លោក Roy Hodgson សម្រេចលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសហើយក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍អឺរ៉ូ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
គ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ៦៨ឆ្នាំ បានឡើងដឹកនាំអង៉គ្លេសរយៈពេល៤ឆ្នាំមកហើយដោយជំនួសគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Fabio Capello។ លោកបានដឹកនាំក្រុមនេះឈ្នះ៣៣ប្រកួតក្នុងការបង្ហាញខ្លួនទាំង៥៦ដងនាការដឹកនាំកន្លងមក។
បន្ទាប់ពីធ្លាក់ចេញពី Euro ដោយចាញ់ Iceland ២ទល់នឹង១ កាលពីយប់មិញលោក Hodgson បាននិយាយថា៖«លោកពិតជាសោកស្តាយណាស់ដែលអ្វីៗត្រូវបញ្ចប់នៅពេលនេះ។ ខ្ញុំសង្ឃឹមថានឹងអាចឃើញក្រុមជម្រើសជាតិអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ធំៗនៅថ្ងៃណាមួយ»។
យ៉ាងណាក៏ដោយ អ៊ីស្លង់ដែលជាប្រទេសមានប្រជាជនសរុបប្រមាណតែជាង៣សែននាក់នេះ បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយអង់គ្លេសដោយអាចបន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែលត្រូវប៉ះក្រុមម្ចាស់ផ្ទះបារាំងតែម្តង នៃព្រឹត្តិការណ៍អឺរ៉ូ២០១៦នេះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com