កីឡាអន្តរជាតិ
អន្តរជាតិ
PSG តែងតាំងអតីតគ្រូ Sevilla ជំនួសតំណែង Blanc
×
Paris St-Germain បានតែងតាំងអតីតគ្រូបង្វឹកក្រុម Sevilla លោក Emery Unai ដើម្បីជំនួសតំណែងគ្រូវបង្វឹកចាស់ Laurent Blanc ដែលត្រូវបានក្លិបប្រកាសបញ្ចប់តំណែងកាលពីថ្ងៃចន្ទកន្លងមក។
គ្រូវបង្វឹកសញ្ជាតិអេស្ប៉ាញ វ័យ៤៤ឆ្នាំនេះបានជួយឲ្យ Sevilla ឈ្នះពាន Europa League ៣រដូវកាលជាប់គ្នាគឺចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំ២០១៣មក។ ហើយការចូលមកកាន់តំណែងនៅ PSG អតីតគ្រូបង្វឹក Valencia នេះបានចុះកិច្ចសន្យារយៈពេល២ឆ្នាំផងដែរ។
Emery បាននិយាយថា៖«វាជាមោទនភាពណាស់ដែលខ្ញុំបានទទួលតំណែងជាគ្រូបង្វឹកនៅ PSG នេះ។ នេះជាក្លិបមួយដ៏ធំនៅអឺរ៉ុប ហើយខ្ញុំសប្បាយចិត្តនិងមានកិតិយសណាស់ ដែលអាចជួយឲ្យក្លិបនេះសម្រេចនូវគោលដៅរបស់ខ្លួន»៕
© រក្សាសិទ្ធិដោយ thmeythmey.com