ពីនេះ ពីនោះ / មិនយល់...!
ជើងទៀន ជា​បក្សី​មាន​លក្ខណៈ​ដូចម្ដេច​?
13, Jan 2018 , 7:19 am         5829
រូបភាព
ដោយ: ថ្មីៗ
​ជើងទៀន គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​នៅ​រដូវ​មិន​បន្ត​ពូជ មាន​ចំពុះ​ខ្មៅ​តូច​ត្រង់​វែង​ស្រួច មាន​ជើងវែង​ពណ៌​ក្រហម ស្លាប​ខ្មៅ បន្ទូលក្បាល​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​។ ចំពោះ​បក្សី​ឈ្មោល នៅ​រដូវ​បន្ត​ពូជ ដងខ្លួន​មាន​ពណ៌​សស្គុស និង​ស្លាប​ពណ៌​ខ្មៅ​។ ចំណែក​បក្សី​ញី​វិញ មានបន្ទូល​ក្បាល​រាង​ប្រផេះ​ស្រាល ខ្លួន​ធាត់​មូល​។ ជាទូទៅ​បក្សី​ប្រភេទ​នេះ តែងមាន​វត្តមាន​រស់​នៅតាម​ជាយ​នៃ​តំបន់ដីសើម​វាលស្រែ​អំបិល តំបន់ឆ្នេរ​សមុទ្រ ទន្លេធំៗ ហើយ​វា​បង្ហាញខ្លួន​នៅ​តំបន់​ទាំងនោះ​ពេញ​មួយឆ្នាំ​៕


​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង