ពីនេះ ពីនោះ
ជើងទៀន ជាបក្សីមានលក្ខណៈដូចម្ដេច?
× ជើងទៀន គឺជាឈ្មោះបក្សីមួយប្រភេទ ដែលនៅរដូវមិនបន្តពូជ មានចំពុះខ្មៅតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាលពណ៌ប្រផេះក្រម៉ៅ។ ចំពោះបក្សីឈ្មោល នៅរដូវបន្តពូជ ដងខ្លួនមានពណ៌សស្គុស និងស្លាបពណ៌ខ្មៅ។ ចំណែកបក្សីញីវិញ មានបន្ទូលក្បាលរាងប្រផេះស្រាល ខ្លួនធាត់មូល។ ជាទូទៅបក្សីប្រភេទនេះ តែងមានវត្តមានរស់នៅតាមជាយនៃតំបន់ដីសើមវាលស្រែអំបិល តំបន់ឆ្នេរសមុទ្រ ទន្លេធំៗ ហើយវាបង្ហាញខ្លួននៅតំបន់ទាំងនោះពេញមួយឆ្នាំ៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com