កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic៖ ក្លិប​បន្ទាប់​គឺ Manchester United
01, Jul 2016 , 11:42 am        
រូបភាព
 
 
Zlatan Ibrahimovic បានបញ្ជាក់​ជា​ផ្លូវការ​ថា នឹងចូលរួម​ជាមួយ​បិសាច​ក្រហម Manchester United ក្នុង​រដូវ​កាល​ថ្មី​ខាងមុខនេះ បន្ទាប់ពី​បញ្ចប់​កុងត្រា​ជាមួយ Paris St-Germain​។​

 
​អតីត​ប្រធាន​ក្រុម និង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ុយអែត វ័យ​៣៤​ឆ្នាំ​រូបនេះ នឹង​ចុះហត្ថលេខា​សម្រាប់​ក្រុម ថ្មី​របស់លោក Jose Mourinho តែ​១​រដូវ​កាល​ប៉ុណ្ណោះ​។ ហើយ Ibrahimovic បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​របស់ខ្លួន​ថា​៖«​នេះ​ជា​ពេលវេលា​ដែល​ត្រូវ​ឲ្យ​ពិភពលោក​បានដឹង​។ ក្លិប​បន្ទាប់​សម្រាប់​ខ្ញុំ​គឺ Manchester United»​។​
 
Ibrahimovic ក៏​ធ្លាប់មាន​ទំនាក់ទំនង​គ្រូ​និង​កូនក្រុម ជាមួយ Mourinho ផងដែរ​កាលពី​នៅ​លេង​ក្នុង​ក្លិប Inter Milan​។​
 
​យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ​ដែល​ជួយ​ឲ្យ PSG លើក​ពាន League1 បួន​រដូវ​កាល​ជាប់​គ្នា​នេះ មិនទាន់​បញ្ចប់​ការពិនិត្យ​សុខភាព និង​ចុះកិច្ចសន្យា​ដើម្បី​ផ្លាស់​មកកាន់​ទឹកដី Old Trafford នៅឡើយ​នោះទេ​៕


 

Tag:
 ទិញដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com