ជាតិ
អន្តរជាតិ
សកម្មជន​ដែល​ធ្លាប់​ស្រែកថា «​ហ៊ុន សែន អើយ ចុះ​ចេញទៅ​!» បានការ​សរសើ​ពីស​ម្តេច​
01, Jul 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ចូលរួម​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​បច្ចុប្បន្ន​។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា បញ្ហា​កាប់​ព្រៃឈើ គឺជា​រឿង​ស្មុគស្មាញ ដែល​បង្ក​ការឈឺ​ក្បាល ដល់​សម្ដេច​។​



​ក្នុង​ទិវា​មច្ឆា​ជាតិ​លើក​ទី​១៤ នៅ​ខេត្តកំពង់ស្ពឺ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើក​ពី​សកម្មភាព​កញ្ញា ធី សុវណ្ណ​ថា ដែល​បាន​ដឹកនាំ​ក្រុមយុវជន ប្រជាពលរដ្ឋ​ទៅកាន់​តំបន់​អា​រ៉ែ​ង​កន្លងមក ដោយ​សម្ដេច ចាត់ទុក​សកម្មភាព​ក​ញ្ញា ធី សុវណ្ណ​ថា ជាការ​ចូលរួម​ការពា​រ​ព្រៃឈើ ដែល​គួរតែ​ត្រូវបាន​ការលើកទឹកចិត្ត​។ ក្រៅពី​កញ្ញា ធី សុវណ្ណ​ថា នោះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើក​ពី​សកម្មភាព​តារាចម្រៀង​កញ្ញា មាស សុខ​សោភា ដែល​ធ្លាប់ធ្វើ​សកម្មភាព បំបួស​ដើមឈើ​ផងដែរ​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖



​គួរ​បញ្ជាក់ថា ក្រៅពី​មាន​សកម្មភាព​ក្នុងការ​ការពារ​ព្រៃឈើ​នោះ កញ្ញា ធី សុវណ្ណ​ថា បាន​ចេញមុខ​យ៉ាងសកម្ម​ក្នុង​រឿង​នយោបាយ ក្រោយពី​ការបោះឆ្នោត​អាណត្តិ​ទី​៥ កាល​ឆ្នាំ​២០១៣​កន្លងមក​ដែរ​។ កញ្ញា ធី សុវណ្ណ​ថា ជា​សកម្មជន​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​មួយរូប និង​តែងតែ​ស្រែក​ទាមទារ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញពី​តំណែង ក្រោម​ពាក្យ​ថា​«​ហ៊ុន សែន អើយ ចុះ​ចេញទៅ​!»​។​

​ប៉ុន្ដែ​នៅពេលនេះ កញ្ញា ធី សុវណ្ណ​ថា ក៏​នៅតែ​ជា​សកម្មជន​នយោបាយ​ដែរ តែ​នាង​ចេញមុខ​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ម្ដង សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ​។ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ប្ដឹង​ឯកឧត្តម កឹម សុខា ពីបទ «​បរិហា​កេ​រ្ត៍​» ផងដែរ​៕


Tag:
 ហ៊ុន សែន​
 ​ កញ្ញា ធី សុវណ្ណ​ថា
© រក្សាសិទ្ធិដោយ thmeythmey.com