ពីនេះ ពីនោះ
មាន ឬ​ក្រ មិនមែន​ចំណារ​ព្រហ្ម​លិខិត​?
13, Jan 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សេដ្ឋវិទូ​ជាច្រើន​បាន​អះអាងថា ពុំមាន​ការ​គូស​ដៅ​របស់​ព្រហ្ម​លិខិត​ទេ​។ យ៉ាងណា ភាព​មាន ឬ​ក្រ ក៏​មិនមែនជា​ការដាក់ទោស​នៃ​អាទិទេព ឬ​ការកំណត់​ព្រហ្ម​លិខិត​ដែរ​។ តាម​ពិសោធន៍​របស់​សេដ្ឋវិទូ បាន​រកឃើញ កម្លាំង​និចលភាព មួយចំនួន ដែល​ធ្វើ​ឲ្យ​មនុ​ស្សមាន ឬ​ក្រ​។ កម្លាំង​និចលភាព រួមមាន​ដូចខាងក្រោម​៖


•​    ​ការ​ស្គាល់​និង​ការគ្រប់គ្រង​ខ្លួនឯង​ឬ​មិន​ស្គាល់​និង​មិនអាច​គ្រប់គ្រង​ខ្លួនឯង​
•​    ​ការយក​ឈ្នះ ឬ​ចុះចាញ់​ធម្មជាតិ​
•​    ​ភាពក្លាហាន ឬ​ការភ័យខ្លាច​
•​    ​ការ​គិតតែ​ផ្នែក​វិជ្ជមាន សុទិដ្ឋិនិយម ឬ​អវិជ្ជមាន​និយម និង​ទុទិដ្ឋិនិយម​
•​    ​មិន​ឲ្យ​ធនាគា​រឹក ស​ព្វា​ការ ម្ចាស់បំណុល​...​រុញច្រាន​ខ្លួន​យើង ទៅក្នុង​កំណើន​បំណុល ឬ​ឲ្យ​រុញច្រាន​យើង​ទៅក្នុង​កំណើន​បំណុល​
•​    ​គ្មាន​ជំនឿ​អកុសល ឬ​ប្រកាន់​ជំនឿ​អ​តេ​កិច្ច​និយម​
•​    ​មាន​សិ​ទា​នី​យ៍ ឬ​គំនិត​ប្រឌិត​ញាណ និង​មិនមាន​វិ​ស​និ​ទា​នី​យ៍ ឬ​ខ្វះ​វិចារណញ្ញាណ ខ្វះ​គំនិត​ប្រឌិត​ញាណ​ក្នុងការ​បង្កើត​រូបមន្ត​ថ្មី និង​រៀប​រូបមន្ដ​ថ្មី​
•​    ​ភាពត្រឹមត្រូវ ឬ​ការខុសឆ្គង​ក្នុងការ​អប់រំ​បណ្ដុះបណ្ដាល​
•​    ​ឧស្សាហ៍ ឬ​ការ​ខ្ជិលច្រអូស​
•​    ​ការមិន​ប្រកាន់ខ្លួន ឬ​ការ​ប្រកាន់ខ្លួន និង​ការ​ពោល​អំនួត​ឧត្ដរិ​ភាព ដែល​មិនមាន​នៅក្នុង​ខ្លួន​
•​    ​មាន​កម្លាំងចិត្ត មាន​វិធានការ ឬ​គ្មាន​កម្លាំងចិត្ត កង្វះ​វិធានការ ដើម្បី​យកឈ្នះ​ឧបសគ្គ​ដែល​រារាំង​មុខ​
•​    ​មាន​សេរីភាព ឬ​គ្មាន​សេរីភាព​ក្នុងការ​ជ្រើសរើស​
•​    ​ទទួលយក ឬ​មិន​ទទួលយក​ពាក្យ​ដាស់តឿន​។

ដកស្រង់​ពី​សៀវភៅ​៖ ទស្សនវិជ្ជា​សេដ្ឋកិច្ច រៀបរៀង​ដោយ សាស្ត្រាចារ្យ ប៉ាន់ វុត្ថា​

© រក្សាសិទ្ធិដោយ thmeythmey.com