ជាតិ
សង្គមជាតិ
សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ដែល​សម្លាប់​លោក កែម ឡី ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស
11, Jul 2016 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
តុលាការក្រុង​ភ្នំពេញ​បានបញ្ចប់​ការសាកសួរ​ជនសង្ស័យ​បាញ់សម្លាប់​លោក កែម ឡី ក្រោយ​សាកសួរ​រយៈពេល​ជាង​មួយ​ម៉ោង។ ជនសង្ស័យ​បាញ់សម្លាប់​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ប៉ូលីស​ម្នាក់។



សារព័ត៌មានថ្មីៗ បាន​ទាក់ទង​លោក លី សុផាន់ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី ដើម្បី​សុំ​ការ​លម្អិត​ជុំវិញ​ការសាកសួរ​នេះ តែ​ត្រូវបាន​លោក​បដិសេធ​មិនបកស្រាយ ក្រោម​ហេតុផល​ថា រវល់​ប្រជុំ។ តែយ៉ាងណាលោក លី សុផាន់ណា បានសរសេរនៅលើបណ្ដាញសង្គមTelegramខ្លួនដូច្នេះថា៖«អយ្យការបានទទួលសំណុំរឿងឃាតកម្មទៅលោក កែម ឡី ហើយកំពុងពិនិត្យឯកសារនិងភស្តុតាងនៅក្នុងសំណុំរឿងនិងសួរចម្លើយជនល្មើសនៅថ្ងៃស្អែកបន្តទៀត»៕

© រក្សាសិទ្ធិដោយ thmeythmey.com