ជាតិ
សហគមន៍​ជ្រាវ​ជា​សួន​បន្ថែ​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរណ៍​ខេត្តសៀមរាប​
11, Jul 2016 , 5:37 pm        
រូបភាព
​សៀមរាប​៖ បើ​គេ​និយាយ​ពី​សង្កាត់​ជ្រាវ នោះគេ​នឹង​នឹក​ដល់​សួន​បន្លែ​បៃតង ដែល​អ្នកភូមិ​ស្ទើរ​គ្រប់​ផ្ទះ យក​ធ្វើជា​មុខរបរ​។ តាម​ការប៉ាន់ស្មាន អ្នកភូមិ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ប្រមាណ​៨៥% គឺជា​កសិករ ហើយ ៩៥%​នៃ​បន្លែ​ពួកគេ គឺជា​បន្លែ​ធម្មជាតិ ដែល​ពុំ​មានប្រើ​សារធាតុ​គីមី​។​



​សហគមន៍​ជ្រាវ ក៏​កំពុង​ក្លាយជា​ទិសដៅ​មួយ សម្រាប់​ភ្ញៀវទេសចរ​។ ដោយ​មិន​រាប់​ពី​ភ្ញៀវទេសចរ​ជាតិ ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជា​មធ្យម​ប្រមាណ ៣០០​នាក់ ដែល​បាន​ទៅ​ទស្សនា​សួន​បន្លែ ក្នុង​សហគមន៍​ជ្រាវ​។

​លោក ក្រួច លី មន្ត្រី​នៃ​សមាគម​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍ ហៅ​កាត់​ថា ICC ដែលជា​ដៃគូរ​អភិវឌ្ឍន៍​មួយ​របស់​សហគមន៍​ជ្រាវ បាន​ឲ្យ​ដឹងថា លោក​បាននិងកំពុង​ធ្វើកា​រ​យ៉ាងសកម្ម ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍​សួន​បន្លែ​របស់​កសិករ​នៅ​សង្កាត់​ជ្រាវ​។ លោក ក្រួច លី​បន្ថែមថា គោលបំណង​សំខាន់​គឺ​ធ្វើយ៉ាងណា ប្រែក្លាយ​សង្កាត់​ជ្រាវ​ឲ្យ​ទៅជា​សង្កាត់​បៃតង និង​គ្មាន​ជាតិគីមី​។​

​គម្រោង​លើកកម្ពស់​ជីវភាព​កសិក​រ​ក្នុង​សង្កាត់​ជ្រាវ គឺ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១២ ដោយ​ធ្វើការ​លើ​គោលការណ៍​ចំនួន​ពីរ​។ ទីមួយ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទី​ពីរ លើកកម្ពស់​កសិករ​ក្នុង​សហគមន៍​ជ្រាវ តាមរយៈ​លើកទឹកចិត្ត​ឲ្យ​ដាំ​បន្លែ​ធម្មជាតិ​។ ក្រៅពី​ការងារ​ទាំងនេះ ក្នុង​គម្រោង​របស់​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍ ក៏មាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន តាមរយៈ​ការបង្កើត​រទេះគោ​ទេសចរណ៍ និង​គម្រោង​ភូមិ​កសិកម្ម​នេះ​ជាដើម​។​

​សូម​ទស្សនា​រូបភាព​មួយចំនួន ជុំវិញ​ការអភិវឌ្ឍ​របស់​សហ​គម​ន៍​ជ្រាវ ក្រុង​សៀមរាប​















© រក្សាសិទ្ធិដោយ thmeythmey.com