កីឡាជាតិ
ជាតិ
កីឡាករ​-​កីឡាការិនី​បាល់បោះ​អាមេរិក NBA-WNBA បង្ហាញ​ស្នៀត​ដល់​យុវជន​បាល់បោះ​កម្ពុជា​
15, Jul 2016 , 7:39 pm        
រូបភាព
ដោយ:
​កីឡាករ​បាល់បោះ​ដ៏​ល្បីល្បាញ​របស់​អាមេរិក  Wayne Ellington និង​កីឡាការិនី Sue Wicks ដែល​លេង​នៅក្នុង​ក្របខណ្ឌ​បាល់បោះ​ជម្រើសជាតិ​អាមេរិក NBA និង WNBA បានបង្ហាញ​ពី​ស្នៀត ក៏ដូចជា​តិច​និក​នៃ​ការប្រកួត​ដែល​ខ្លួន​ធ្លាប់​លេង​នៅក្នុង​ក្រម​ខណ្ឌ​នេះ ដល់​កីឡាករ​កីឡាការិនី​វ័យក្មេង​កម្ពុជា​ប្រមាណ​ជា​ជិត​១០០​នាក់ នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​។​



​គួរ​បញ្ជាក់ថា នេះ​ជា​ថ្ងៃទី​៤​ហើយ​សម្រាប់​កីឡាករ Wayne Ellington និង​កីឡាការិនី Sue Wicks ក្នុងការ​មកជួយ​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​ក៏ដូចជា​វិស័យ​បាល់បោះ​នៅ​កម្ពុជា ព្រោះ​ពួកគេ​ទាំងពីរ​មកដល់​កម្ពុជា​តាំងពី​ថ្ងៃទី​១២ ខែកក្កដា​។ ការ​មកកាន់​កម្ពុជារ​បស់​កីឡាករ​ទាំងពីរ​នេះដែរ គឺ​ដោយមាន​ការសហការ​រ​វាង​ស្ថា​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សមាគម​កីឡាបាល់បោះ​អាមេរិក​។ កីឡាករ​កីឡាការិនី​ទាំងពីរ​រូបនេះ​នឹង​បញ្ចប់​បេសកម្ម​កីឡា​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែកក្កដា ខាងមុខនេះ​៕   

សូមទស្សនាវីដេអូ៖






Tag:
 បាល់បោះ​
  Sue Wicks
  Wayne Ellington
© រក្សាសិទ្ធិដោយ thmeythmey.com