Demba Ba អាច​បញ្ចប់​អាជីព​ជា​កីឡាបាល់ទាត់ ដោយសារ​បាក់ជើង​ឆ្វេង​ដ៏​ធ្ងន់ធ្ងរ​
កីឡាអន្តរជាតិ
អន្តរជាតិ
Demba Ba អាច​បញ្ចប់​អាជីព​ជា​កីឡាបាល់ទាត់ ដោយសារ​បាក់ជើង​ឆ្វេង​ដ៏​ធ្ងន់ធ្ងរ​
18, Jul 2016 , 11:36 am        
រូបភាព
​អតីត​ខ្សែប្រយុទ្ធ​ក្រុម​តោ​ខៀវ Chelsea កីឡាករ Demba Ba បាន​បាក់ជើង​មួយ​កំណាត់​អំឡុង​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល Chinese Super League របស់​ប្រទេស​ចិន​។​

 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់វ័យ​៣១​ឆ្នាំនេះ បាន​ដួល​នៅក្នុង​ទីលាន​ខណៈពេល​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ​របស់​ក្រុម​ម្ខាង​ទៀត បណ្តាល​ឲ្យ​ជើងឆ្វេង​របស់គេ​បាក់​មួយ​កំណាត់​ដែល​នឹង​អាច​ប៉ះពាល់​ដល់​អាជីព​ជា​កីឡាបាល់ទាត់​ផងដែរ​។​
 
​ហេតុការណ៍​នេះ​កើតឡើង​នៅពេល Demba Ba លេង​ឲ្យ​ក្លិប  Shanghai Shenhua ក្នុងការ​ប្រកួត​ប៉ះ​ជាមួយ​ក្រុម Shanghai SIPG នៃ​ក្របខណ្ឌ Chinese Super League កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​
 
​បើតាម​សម្តី​របស់​គ្រូបង្វឹក​ក្រុម Shanghai Shenhua លោក Gregorio Manzano បាន​និយាយថា​សភាព​របួស​របស់ Demba Ba អាច​នឹងត្រូវ​បញ្ចប់​អាជីព​របស់គាត់​នៅពេលនេះ​។​
 
​សូមបញ្ជាក់ថា​អតីត​ខ្សែប្រយុទ្ធ​របស់ West Ham, Newcastle និង Chelsea បាន​ទៅ​ចួ​ល​រួមជាមួយ​ក្លិប​នៅក្នុង​ប្រទេស​ចិន​ពី​ក្រុម Besiktas របស់​តួ​ក​គី ក្នុងតម្លៃ ១២​លាន​ផោន ប្រហែល​ជាង​១៥​លាន​ដុល្លារ​អាមេរិក​កាលពី​រដូវ​កាល​មុន​៕

 ទស្សនាវីដេអូ





© រក្សាសិទ្ធិដោយ thmeythmey.com