ជាតិ
សង្គមជាតិ
បាក់​ឌុប៖ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ប្រឡង​​គណិតវិទ្យា ២ម៉ោង​កន្លះ
18, Jul 2016 , 1:26 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្តឡើង​រយៈពេល ពីរ​ថ្ងៃ គឺ​ថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦នេះ។ បេក្ខជន​​​​​​ថ្នាក់វិទ្យាសាស្រ្ត​​​​មាន​​​​រយៈពេល​​​​ប្រឡង ២ម៉ោង​កន្លះ
សម្រាប់​វិញ្ញាសា​គណិតវិទ្យា



យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​នឹង​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ ទាំង​​ក្នុង​​​ពេល​ព្រឹក និង​រសៀល។​​ បេក្ខជន​ត្រូវ​ប្រឡង​វិញ្ញាសា​ចំនួន ៧រួមមាន គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា។

ការប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​ក្នុង​ថ្ងៃ​ទីមួយ នឹង​ចាប់ផ្តើម​ពី​ម៉ោង ៧កន្លះ ដល់​ម៉ោង ៩ព្រឹក សម្រាប់​វិញ្ញាសា គីមីវិទ្យា រយៈពេល​ប្រឡង ៩០នាទី និង​ពី​ម៉ោង ៩កន្លះ ដល់​ម៉ោង១១ សម្រាប់​វិញ្ញាសា ជីវវិទ្យា រយៈពេល​ប្រឡង ៩០នាទី។ រីឯ ការប្រឡង​ពេល​រសៀល នឹង​ចាប់ផ្តើម​ពី​ម៉ោង ២ ដល់​ម៉ោង ៣ រសៀល សម្រាប់​វិញ្ញាសា ប្រវត្តិវិទ្យា រយៈពេល​ប្រឡង ៦០នាទី និង​ពី​ម៉ោង ៣កន្លះ ដល់​ម៉ោង ៤កន្លះ សម្រាប់​វិញ្ញាសា ភាសាបរទេស រយៈពេល​ប្រឡង ៦០នាទី។

ចំពោះ ការប្រឡង​បញ្ចប់​ពេលព្រឹក​ក្នុង​ថ្ងៃទី២៣ ខែសីហា ការប្រឡង​នឹង​ចាប់ ផ្តើម​ពី​ម៉ោង ៧កន្លះ ដល់​ម៉ោង ៩ម៉ោង សម្រាប់​វិញ្ញាសា អក្សរសាស្ត្រ​ខ្មែរ រយៈពេល ៩០នាទី និង​ពី​ម៉ោង ៩កន្លះ ដល់​ម៉ោង ១១ សម្រាប់​វិញ្ញាសា រូបវិទ្យា រយៈពេល​ប្រឡង ៩០នាទី។ រីឯ ការប្រឡង​ពេល​រសៀល បេក្ខជន​ត្រូវ​ប្រឡង​តែមួយ​វិញ្ញាសា​ប៉ុណ្ណោះ គឺ​មុខវិជ្ជា គណិតវិទ្យា ពី​ម៉ោង ២ ដល​ម៉ោង ៤កន្លះ រយៈពេល​ប្រឡង ១៥០នាទី។

បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​ចំនួន​សរុប ៩៣.៧៥២នាក់ ចែកចេញជា​មណ្ឌល​ប្រឡង​ចំនួន ១៥៧មណ្ឌល និង ៣.៧៨១បន្ទាប់ នៅ​ទូទាំងប្រទេស។ ក្រសួង​នឹង​ប្រកាស​លទ្ធផល នៅ​រសៀល​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រីឯ​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់​មណ្ឌល​តាម​បណ្តា​ខេត្ត​នានា៕


Tag:
 បាក់ឌុប
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com