ពីនេះ ពីនោះ
តើ​ពាក្យ​«​ឯកអគ្គរដ្ឋទូត និង ឯកអគ្គរាជទូត​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
20, Jul 2016 , 7:20 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្ដេច ព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីនេះ​ដូចខាងក្រោម​៖



​ពាក្យ​« ឯកអគ្គរដ្ឋទូត​» មាន​ថ្នាក់​ពាក្យ​ជា នាម មានន័យថា រដ្ឋទូត​ឫ​រាជទូត​ថ្នាក់ខ្ពស់​(​សុទ្ធ​តែមាន​ឋានៈ​ជា​ឯកឧត្ដម )​។ ឯកអគ្គរដ្ឋទូត ជា​មន្ត្រី​ថ្នាក់ខ្ពស់​ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាត់ជា​តំណាង​ប្រទេស​ខ្លួន ទៅ​ប្រចាំការ​ក្នុងប្រទេស​មួយទៀត ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​កិច្ច​ការទូត​រវាង​គ្នា​នឹង​គ្នា​។​

​ចំណែក​ពាក្យ​ថា​«​ឯកអគ្គរាជទូត​»​វិញ មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា មន្ត្រីជាន់ខ្ពស់​ដែល​រាជរដ្ឋាភិបាល​ចាត់តាំង​ឲ្យ​ទៅជា​តំណាង​នៅក្នុង​ប្រទេស​ណាមួយ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​កិច្ច​ការទូត​រវាង​គ្នា​នឹង​គ្នា​។

​ពាក្យ​ទាំង​ពីនេះ មាន​អត្ថន័យ​ដូចគ្នា ប៉ុន្តែ​ភាពខុសគ្នា​គឺ​នៅត្រង់ ឯកអគ្គរាជទូត គឺជា​មន្ត្រី​ដែល​ប្រទេស​របស់ខ្លួន​មាន​ស្ដេច​គ្រងរាជ្យ​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត​



© រក្សាសិទ្ធិដោយ thmeythmey.com