កីឡាអន្តរជាតិ
អន្តរជាតិ
បេក្ខភាព​កីឡាករ​ល្អ​បំផុត​១០​រូប​ចេញ​ហើយ ដោយ​៧​រូប​មកពី La Liga
19, Jul 2016 , 7:39 pm        
រូបភាព
​បញ្ជី​ឈ្នោះ​បេក្ខភាព​១០​នាក់​ចុងក្រោយ​សម្រាប់​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអឺរ៉ុប Best Player in Europe Award ឆ្នាំ​២០១៥-២០១៦ បានប្រកាស​ហើយដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​(UEFA)​។​



​បេ​ក្ច​ភាព​ទាំង​១០​រូប​រួមមាន  Gareth Bale, Cristiano Ronaldo, Pepe, Toni Kroos (​មកពី​ក្លិប Real Madrid)  Lionel Messi, Luis Suárez (​មកពី​FC Barcelona) Antoine Griezmann (​មកពី​ក្រុម Atlético Madrid) Thomas Müller,  Manuel Neuer(​មកពី Bayern München)  និង Gianluigi Buffon (​មកពី Juventus)​។ មានន័យថា​ក្នុងចំណោម​១០​រូប មាន​៧​រូប​ហើយ​ដែល​ជ្រើស​ចេញពី​ក្របខណ្ឌ​កំពូល La Liga របស់​អេ​ស្ប៉ា​ញ​។​



​សូមបញ្ជាក់ថា​ក្នុងចំណោម​បេក្ខភាព​ទាំង​១០​នាក់​ខាងលើ មានតែ Cristiano Ronaldo និង Lionel Messi ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​។ តើ​ឆ្នាំ​២០១៦​នេះ​នឹង​បាន​ទៅ​កីឡាករ​រូប​ណា​នោះ សូម​រង់ចាំ​ការប្រកាស់​លទ្ធផល​លើកចុងក្រោយ​ពាន​កីឡាករ​ល្អ​ប្រចាំ​អឺរ៉ុប​(Best Player in Europe Award) នា​ថ្ងៃទី​២៥ ខែសីហា​ឆ្នាំ​២០១៦ ក្នុង​ទី​ក្រុម Monaco ខាងមុខនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com