ជាតិ
​សម្តេច ជួន ណាត​៖ ជីវិត​យើង​តិច​ណាស់ ត្រូវ​ប្រឹងរៀន ប្រឹងរក ប្រឹង​គិត ប្រឹង​ធ្វើ​ល្អ !​
26, Sep 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ​សាមណេរ​មួយអង្គ បាន​ចូ​ល​ក្រាបថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ ជោតិ​ញា​ណោ ជួន ណាត ដើម្បី​សុំ​ដំបូន្មាន​ពីស​ម្តេច​យកមកអនុវត្ត​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។​



​ពេលនោះ នៅក្នុង​អាស្រម​មនោ​រម្យ ស្ថិតនៅ​សង្កាត់​រកា​កោះ ស្រុក​គងពិសី  ខេត្តកំពង់ស្ពឺ ក្បែរ​វត្ត​កំណើត​របស់​សម្តេចព្រះសង្ឃរាជ​ផង​នោះ សម្តេច ជួន ណាត បាន​ប្រាប់​ដល់​សាមណេរ​អង្គ​នោះ នូវ​ទស្សនៈ​បែបនេះ​ថា​៖«​ជីវិត​រាល់​រូប​តិចតួច​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងរៀន ប្រឹងរក ប្រឹង​គិត ប្រឹង​ប្រព្រឹត្ត​ល្អ ហាក់ដូចជា​យើង​នឹងមាន​ជីវិត​រស់នៅ​រាប់ពាន់​ឆ្នាំ​»​។​

​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​អង្គ​នេះ ក៏​បន្ត​មានបន្ទូល​ប្រាប់​ដល់​សាមណេរ​អង្គ​នោះ​ទៀតថា «​មនុស្ស​ល្ងង់​តែ​ប្រើ​កាល​វេលា​ឲ្យ​ប្រព្រឹត្តទៅ ដោយ​ការប្រព្រឹត្ត​សេចក្តី​វិនាស ដោយ​ការ​ដេក និង​ដោយ​ការឈ្លោះទាស់ទែង​គ្នា​»​។



Tag:
 ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com