ព័ត៍មានសុខភាព
សុខភាព៖ រឿង​ដែល​ខាង​ប្រុស​មិនគួរ​ធ្វើ ក្នុងពេល​ត្រៀមខ្លួន​ឡើង​គ្រែ​
30, Jul 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្រី​ភាគច្រើន រួមទាំង​បុរស​ទៀត​នោះ តែងតែ​ចូលចិត្ត​ការ​បរ​បោស​អង្អែល មុនពេល​រួមភេទ ជាជាង​ការរួម​ភេទ​តែម្តង ព្រោះថា វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ច្រើន ដើម្បី​ប៉ះពាល់​ដល់​រាងកាយ​របស់​ដៃគូ និង​រក​កន្លែង​ដែល​សុខ​ស្រួល របស់​គ្នា​ទៅវិញទៅមក​ទៀតផង​។ ទោះបីជា​យ៉ាងណាក៏ដោយ មានរឿង​មួយចំនួន​ដែល​ខាង​ប្រុស គប្បី​ណា​កុំ​ប្រព្រឹត្តិ​អី ក្នុងដំណាក់កាល​បរ​បោស​អង្អែល មុនពេល​រួមភេទ​នេះ ដើម្បី​កុំ​ឲ្យ​ខាង​ស្រី​ខឹង ឬ​លែងមាន​អារម្មណ៍ ចំពោះ​អ្នក​ទៀត​។

 
​រុញ​ក្បាល​នាង​ចុះក្រោម​
​ចូរ​មិនត្រូវ​រុញ​ក្បាល​នាង​ចុះក្រោម ដើម្បី​បម្រើ​អារម្មណ៍​អ្នក​នៅ​ខាងក្រោម​ឡើយ​។ វា​អាចជា​រឿង​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​អ្នក​លែងមាន​ចំណង់​ជាមួយ​អ្នក​បាន​។ យ៉ាងណាមិញ បើសិនជា​អ្នក​ចង់​ធ្វើបែបនេះ​មែន អ្នក​គួរតែ​សួរ​នាង​ជាមុនសិន​ថា អាចធ្វើ​បាន ឬ​អត់​។​
 
​ស្ទាប ឬ​លេង​សុដន់​នាង​ខ្លាំងៗ​ពេក​
​យើង​ដឹង​ហើយ​ថា អ្នក​ពិតជា​មានការ​ភ្ញាក់ផ្អើល ក្នុងការ​មើលឃើញ​សុដន់​ដ៏​ទ្រលុកទ្រលន់​របស់​នាង និង​ចង់​ស្ទាបអង្អែល​វា​ណាស់ ប៉ុន្តែ មិនមែន​មានន័យថា អ្នក​ត្រូវតែ​អង្អែល ឬ​លេង​វា​ដូច​ច្របាច់​បាល់​ឡើយ​។ មិនត្រូវ​ចាប់​មួល និង​ទាញ​ក្បាល​សុដន់​ខ្លាំងៗ​ពេក​ឡើយ ព្រោះ​វា​អាចជា​រឿង​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​បាន​។ 
 
​អ្នក​ប៉ះ​កន្លែង​ខុស​
​បើសិនជា​ខាង​ស្រី​ប្រាប់​អ្នក​ថា នាង​មិន​ចូលចិត្ត​ពេល​អ្នក​ត្រដុស ដដែលៗ​នៅលើ​ពោះ ឬ​ភ្លៅ ឬ​កន្លែង​ណា​ផ្សេងៗ​ទៀត នៃ​រាងកាយ​របស់​នាង​ហើយ អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​បញ្ឈប់​វា​ភ្លាមៗ​ទៅ​។ ពេលនោះ​នាង​នឹងមាន​អារម្មណ៍​កាន់តែខ្លាំង​បន្ថែមទៀត ចំពោះ​អ្នក​ហើយ​។ 
 
​ប្រើ​ម្រាមដៃ​ជ្រុល​ពេក​
​អ្នក​ប្រហែលជា​ធ្លាប់​អាន​អត្ថបទ​របស់​យើង ទាក់ទង​នឹង​សារៈសំខាន់ នៃ​ការ​ភ្ញោ​ច​លើ​សេរ (Clitoris) ហើយ ប៉ុន្តែ មិនត្រូវ​ធ្វើ​វា​ខ្លាំងពេក​ទេ​។ សេរ​របស់​មនុស្ស​ស្រី គឺជា​កន្លែង​ដែលមាន​រំញោច​ខ្លាំង​បំផុត ហើយ​ការ​ភ្ញោ​ច​លើ​កន្លែង​នេះ​ជាប់​រហូត ឬ​ខ្លាំងៗ​ពេក មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មិនអាច​ឈានដល់​ចំណុចកំពូល​ទេ តែ​ថែមទាំង​បង្ក​ការឈឺចាប់​ទៀតផង​។ ដូច្នេះ អ្វីដែល​គួរ​ធ្វើទៅ​ថ្នមៗ និង​សុំ​ការណែនាំ​ពី​នាង​។ 
 
​ប្រើ​អំណាច​ពេក​
​វា​ពិតជា​គ្មានអ្វី​ខុស​ឡើយ ក្នុងការ​ប្រាប់​នាង​នូវ​អ្វី ដែល​អ្នក​ចង់បាន​ពេល​ឡើង​គ្រែ និង​ផ្តល់នូវ​ការណែនាំ​មួយចំនួន ប៉ុន្តែ មុនពេល​អ្នក​ចង់​សាកល្បង អ្វីៗ​ដែល​ថ្មី​នោះ ចូរ​សួរ​យោបល់​នាង​ជាមុនសិន​ថា តើ​នាង​អាច​នឹងមាន​ផាសុកភាព ចំពោះ​វា​ដែរ​ឬ​អត់​។ មិនត្រូវ​គិតថា នាង​ប្រាកដថា​ជា​ពេញចិត្ត​រហូត​នោះទេ​។​
 
​មាន​លក្ខណៈ​ប្រញាប់​ពេក​
​បើសិនជា អ្វីៗ​ទាំងអស់​ដែល​អ្នក​គិត​នោះ គឺ​គ្រាន់តែ​ចង់​រួមភេទ​ជាមួយ​នាង​ទេ ហើយ​អ្នក​មិន​ចង់​ឲ្យ​ការ​បរ​បោស​អង្អែល មុនពេល​រួមភេទ​មាន​រយៈពេល​យូរ​ជាង​បី ឬ​ប្រាំ​នាទី​ទេនោះ អាច​និយាយបានថា នាង​ពិតជា​មិន​ពេញ​ចិត្តនឹង​អ្នក​ឡើយ​។ 
 
​ស្ងៀមស្ងាត់​ពេក ឬ​និយាយ​ច្រើនពេក​
​កា​របរ​បោស​អង្អែល មុនពេល​រួមភេទ គឺជា​រឿង​សប្បាយ​មួយ​នៅពេល​អ្នក និង​ដៃគូ​និយាយ​ប​និ្ត​ច​បន្តួច នូវ​អ្វីដែល​កំពុងតែ​ធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍​នឹង​គ្នា​។ ការដែល​នៅ​ស្ងៀមស្ងាត់​ពេក នៅពេល​ឡើង​គ្រែ អាច​នឹងធ្វើ​ឲ្យ​ខាង​ស្រី​ឆ្ងល់​បាន ប៉ុន្តែ ការនិយាយ​ច្រើនពេក ក៏​អាចធ្វើ​ឲ្យ​អ្នកនាង​អស់​អារម្មណ៍​បានដែរ​។ ដូច្នេះ ត្រូវតែ​ធ្វើយ៉ាងណា ឲ្យ​មាន​តុល្យភាព​។ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com