ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ សម្រេច​ផ្លាស់ប្ដូរ​អភិបាលរងខណ្ឌ៩រូប​ក្នុង​រាជធានី​ភ្នំពេញ
20, Jul 2016 , 10:05 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អភិបាលរងខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន៩រូប ត្រូវ​ផ្លាស់ប្ដូរ ដើម្បី​កំណែទម្រង់​ការងារ និង​កុំ​ឲ្យ​មាន​បក្ខពួកនិយម។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា(AKP)។



អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស កាលពី​រសៀល​ថ្ងៃទី១៩ ខែ​កក្ដ​ដា ឆ្នាំ២០១៦ បាន​បញ្ជាក់ថា មូលហេតុ​ដែល រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​ផ្លាស់ប្ដូរ អភិបាលរងខណ្ឌ​នេះ គឺជា​ការសាកល្បង​ពង្រឹង​ការងារ​មូលដ្ឋាន ដើម្បី​ចៀសវាង កុំ​ឲ្យ​មាន​បក្ខពួកនិយម គ្រួសារនិយម ដែល​នាំ​ឲ្យ​បង្ករ​ភាព​អសកម្ម​ការងារ នៅ​ថ្នាក់មូលដ្ឋាន។

លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា ការផ្លាស់ប្ដូរ​នេះ មិនមែន​ក្នុង​គោលបំណង ដើម្បី​រក​ផលប្រយោជន៍ សម្រាប់​បុគ្គល​ណាមួយ​នោះឡើយ។ ប៉ុន្តែ​គឺជា​ការផ្លាស់ប្ដូរ​ដើម្បី​ឲ្យ​មន្ត្រី​ថ្នាក់មូលដ្ឋាន ធ្វើ​កិច្ចការ​ប្រកបដោយ​តម្លាភាព និង​អនុវត្ត​គម្រោង​អភិវឌ្ឍ​នានា ដែល​ថ្នាក់លើ​ដាក់ជូន​ប្រកបដោយ​ប្រសិទ្ធភាព។

អភិបាលរងខណ្ឌ​ទាំង៩រូប ដែល​ក្រសួងមហាផ្ទៃ ចេញ​សេចក្ដីប្រកាស ធ្វើការ​ផ្លាស់ប្ដូរ​នោះ មានឈ្មោះ ទី១.លោក កួ​ប ស្លេះ ពី​អភិបាលរងខណ្ឌ​ឫស្សីកែវ ទៅជា​អភិបាលរងខណ្ឌ ទួលគោក ទី២.លោក ទៀវ សំអឿន ពី​អភិបាលរងខណ្ឌ​សែន​សុខ ទៅជា​អភិបាលរងខណ្ឌ​ទូល​គោក ទី៣.លោក សាំង សុភៈ​វិចិត្រ ពី​អភិបាលរងខណ្ឌ​ទូល​គោក  ទៅជា​អភិបាលរងខណ្ឌ​សែន​សុខ ទី៤.លោក ធឹ​ម សំអាន ពី​អភិបាលរងខណ្ឌ​ទូល​គោក ទៅជា​អភិបាលរង​ខណ្ឌចំការមន ទី៥.លោក ប្រាជ្ញ សីហា ពី​អភិបាលរង​ខណ្ឌដង្កោ ទៅជា​អភិបាលរងខណ្ឌ​ឫស្សីកែវ ទី៦.លោក ជ គឹម​ស៊ ពី​អភិបាលរង​ខណ្ឌចំការមន ទៅជា​អភិបាលរង​ខណ្ឌដង្កោ ទី៧.លោក ថេ​ង សុ​ថុល ពី​អភិបាលរងខណ្ឌ​សែន​សុខ ទៅជា​អភិបាលរងខណ្ឌ​ច្បារអំពៅ ទី៨.លោក ហោ វាសនា ពី​អភិបាលរងខណ្ឌ​ច្បារអំពៅ ទៅជា​អភិបាលរងខណ្ឌ​សែន​សុខ  និង​ទី៩.លោកស្រី មុត យ៉ង​សូ​នី ពី​អភិបាលរង​ខណ្ឌដូនពេញ ទៅជា​មន្ត្រី​ម​ប្រើការ​ការងារ​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​វិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com