ជាតិ
សង្គមជាតិ
ប្រធានរដ្ឋសភា​កម្ពុជា នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន
22, Jul 2016 , 6:07 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹង​ដឹកនាំ​គណៈប្រតិភូទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចាប់​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​។ នេះបើតាមសេចក្តីជូនដំណឹងរបស់​អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២២ ខែកក្កដានេះ។



​ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច សម្តេច ហេង សំរិន រួមទាំង​គណៈប្រតិភូ នឹង​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ភាគី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​នៃ​ប្រទេស​ចិន ដែល​នឹង​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​រដ្ឋសភា​កម្ពុជា រួមមាន លោក Li Yuanchao​អនុ​ប្រធានាធិបតី​, លោក Yu Zhengsheng​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នយោបាយ និង​លោក Zhang Dejiang​ប្រធានសភា​ប្រជាជន​ចិន​។​

​ក្រៅពី​ជំនួប​ជាមួយ​ឥស្សរជន​ទាំងនោះ ភាគី​កម្ពុជា ក៏​នឹងមាន​កិច្ចប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ចិន​នៃ​ខេត្ត​ក្វាង​ស៊ី ផងដែរ​។​លើសពីនេះ ភាគី​នៃ​ប្រទេស​ទាំងពីរ ក៏​នឹង​បើក​កិច្ចប្រជុំ​រវាង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា និង​អគ្គលេខាធិការ​រដ្ឋសភា​ចិន ថែមទៀត​៕



Tag:
 ហេង សំរិន​
  ចិន​
  ទស្ស​កិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com