ព័ត៍មានសុខភាព
សុខភាព៖ ចេះតែរមាស់ត្រចៀក គួរធ្វើដូចម្តេចទៅ?
×
វាគឺជារឿងមួយពិបាកដែរ ក្នុងការគ្រប់គ្រងការរមាស់ក្នុងត្រចៀក។ តើគួរធ្វើម៉េចទៅ បើសិនជាការរមាស់ក្នុងត្រចៀក រកមើលឃើញមូលហេតុនោះ? រឿងនេះនៅតែអាចដោះស្រាយបានតាមរយៈការយកដៃអេះតិចតួចក្នុងត្រចៀកក្នុងបន្ទប់ទឹកបាន។ ប៉ុន្តែ ការរមាស់នេះ គឺជារឿងដែលជួបជាញឹកញាប់បំផុត។
តើអ្នកឧស្សាហ៍មាន បញ្ហារមាស់ត្រចៀក ញឹកញាប់ដែរទេ? តើដឹងថា វាបណ្តាលមកពីហេតុអ្វីពិតប្រាកដទេ? តើវាធ្ងន់ធ្ងរទេ?
ការរមាស់ក្នុងត្រចៀក អាចបណ្តាលមកពីអាចម៍ត្រចៀក ឬមានអង្គែរនៅក្នុងរន្ធត្រចៀក។ វាក៏អាចបណ្តាលមកពី ការបង្ករោគដោយផ្សិត ជំងឺអំបៅអំបែក ឬមានអាស៊ីតក្រពះច្រាលចូលក្នុងត្រចៀកបានដែរ។ ករណីខ្លះ ការដែលមានទម្លាប់ដាក់អ្វីមួយចូលក្នុងត្រចៀក ដើម្បីបំបាត់ការឈឺចាប់ អាចក្លាយទៅជាបញ្ហាផ្លូវចិត្តមួយ ដែលគិតថាចេះមានអារម្មណ៍ រមាស់ត្រចៀករហូតដែរ។
ការប្រើឈឺចាក់ធ្មេញដោយមាន ឬគ្មានសំឡី នៅគ្របពីលើក៏ដោយ ត្រូវតែជារឿងចៀសវាង។ របស់ផ្សេងៗទៀត ដែលមានលក្ខណៈស្រួចដូចជា កូនសោរ ម្ជុលគាបសក់ និងក្រចកដៃដែលស្រួចៗអាចនឹងបង្កជាការគ្រោះថ្នាក់ និងខូចខាតដល់ក្រដាសត្រចៀក និងរន្ធត្រចៀកកាន់តែខ្លាំងបាន។
បើសិនជាអ្នកធ្លាប់មាន អាការៈរមាស់ក្នុងត្រចៀកម្តងម្កាល មិនបាច់បារម្ភអំពីមូលហេតុរបស់វាឡើយ។ យ៉ាងណាមិញ បើសិនជាការរមាស់នោះ កើតឡើងញឹកញាប់ វាអាចបញ្ជាក់អំពី មូលហេតុធ្ងន់ធ្ងរមួយចំនួនរបស់វាបាន។ វាអាចជាសញ្ញាមួយ នៃការបង្ករោគដោយជំងឺអំបៅអំបែក ដូច្នេះ គួរតែស្វែងការព្យាបាលភ្លាមទៅ ទើបជាការប្រសើរ។
ដើម្បីសម្រួលដល់ការរមាស់នេះ យកល្អ គួរតែអ្នកអាចប្រើចុងម្រាមកូនដៃ ឈ្លីៗក្នុងរន្ធត្រចៀកបាន។ តែចូរប្រាកដថា ក្រចកដៃនៅម្រាមមួយនេះ ត្រូវបានកាត់ស្មើល្អហើយ។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com