កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ទិញ Higuain ក្នុងតម្លៃថ្លៃទី៣ ក្នុងប្រវត្តិសាស្ត្រ
× ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ពី Napoli រួចរាល់ហើយក្នុងតម្លៃ ៧៥.៣លានផោន ប្រហែល ១០០លានដុល្លារអាមេរិក។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ នៅ Juventus និងបានក្លាយជាកីឡាករទី៣ដែលមានតម្លៃផ្ទេរខ្ពស់នៅក្នុងពិភពបាល់ទាត់ផងដែរបន្ទាប់ពី Cristiano Ronaldo និង Gareth Bale ។
Higuain បានចាកចេញពីក្លិបយក្សអេស្ប៉ា Real Madrid ទៅចូលរួមជាមួយ Napoli នៅអ៊ីតាលី កាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ៣៤.៥លានផោន (ជាង៤៥លានដុល្លារ) ហើយរូបគេក៏មានការចាប់អារម្មណ៍ខ្លាំងពីក្លិបនៅក្នុងក្របខណ្ឌ Premier League ដូចជាកាំភ្លើងធំ Arsenal ជាដើម។
ក្រោយពីវត្តមានរបស់ Gonzalo Higuain មកកាន់ទឹកដី Juventus នេះ មានន័យថា Man Utd អាចមានឱកាសច្រើនក្នុងការប្រមាញ់យកអតីតខ្សែបម្រើវ័យក្មេងសញ្ញាតិបារាំង Paul Pogba មកកាន់ទឹកដី Old Traford វិញ ដែលគេរំពឹងថានឹងមានតម្លៃផ្ទេរខ្ពស់កប់ពពកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com