ពីនេះ ពីនោះ
ពាក្យ«ភូមិន្ទ»មានន័យថា ស្ដេច
× ពាក្យថា ភូមិន្ទ សាធារណជនភាគច្រើនបានស្គាល់ ធ្លាប់អាន ធ្លាប់សរសេរ ប៉ុន្តែក៏មានសាធារណជនជាច្រើនផងដែរ ដែលមិនបានស្គាល់អត្ថន័យនៃពាក្យមួយនេះ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា «ភូមិន្ទ»នេះមានន័យថា ព្រះរាជា។
ពាក្យ«ភូមិន្ទ» មានថ្នាក់ពាក្យជានាម (ភូមិ + ឥន្ទ; ភូមិ + ឥន្ទ្រ) មានន័យថា អ្នកដែលជាធំជាងអស់ប្រជាជនលើផែនដី(ព្រះរាជា)។ ចំណែក សព្ទថា ភូធន, ភូធរ, ភូធរេស ឬភូធរេស្វរ៍, ភនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេស ឬភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប, ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេស ឬភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្ក ឬភូសក្រ... ទាំងអស់នេះប្រែថា ព្រះរាជាដូចគ្នា ប្លែកបន្តិចបន្តួចតែរាជសព្ទធំតូចជាងគ្នាប៉ុណ្ណោះ, ត្រូវប្រើពាក្យថា ព្រះដាក់នាំខាងដើមផ្សំផង, តែបើប្រើក្នុងកាព្យមិនបាច់ដាក់ពាក្យថា ព្រះ ផ្សំក៏បានខ្លះ ដោយសម្រួលពាក្យចួន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com