ពីនេះ ពីនោះ
កំហុសកូនចៅចំពោះឪពុកម្តាយ!
× ឪពុកម្តាយមានគុណមហិមាចំពោះកូនចៅ។ ឪពុកម្តាយចិញ្ចឹមកូនតាំងពីតូច រហូតដល់ធំដោយគ្មាននឿយហត់បន្តិចឡើយ។ គុណឪពុកម្តាយមានច្រើនមែនចំពោះកូន។ តើកូនចៅគ្រប់រូបបានសងគុណឪពុកម្តាយវិញគ្រប់គ្រាន់ឬទេ? តើអ្វីខ្លះជាកំហុសរបស់កូនចៅ ចំពោះឪពុកម្តាយ? កំហុសមានច្រើន តែកំហុសធំៗមានដូចតទៅ៖
ទី១៖ កូនដែលមិនចិញ្ចឹមឪពុកម្តាយវិញ(ឪពុកម្តាយក្រ)។
ទី២៖ កូនដែលឈ្លោះនឹងឪពុកម្តាយ មិននិយាយរកឪពុកម្តាយ។
ទី៣៖ កូនដែលមើលងាយឪពុកម្តាយដោយគិតថា ពួកគាត់មិនបានធ្វើឲ្យជីវភាពគ្រួសារប្រពៃដូចគ្រួសារដទៃ។
ទី៤៖ កូនដែលមិនសូវរវីរវល់ជាមួយឪពុកម្តាយ ពេលឪពុកម្តាយកាន់តែចាស់។
ទី៥៖ កូនដែលមិនឧស្សាហ៍ទៅលេងឪពុកម្តាយដោយយកលេសថា ពួកគេរវល់រហូត(រវល់ការងារ ឬរវល់រឿងផ្សេង)។
ទី៦៖ កូនដែលធ្វើឲ្យឪពុកម្តាយពិបាកចិត្ត(គ្រប់រឿង)
និងទី៧ កូនចៅដែលឈ្លោះដណ្តើមកេរដំណែលរបស់ឪពុកម្តាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com