ពីនេះ ពីនោះ
ព្វាំ​ង​មាន​សំឡេង​ដូច​កូន​ឆ្កែ​ស្រែក​
19, Jan 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ព្វាំ​ង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ចំហៀង​បន្ទូលក្បាល ក និង​ទ្រូង​ពណ៌​ស​ស្រអាប់ កន្ទុយ​ពណ៌​ស មាន​ឆ្នូត​ខ្មៅ​នៅ​ថង់​បំពង់ក ស្បែក​ជុំវិញ​ភ្នែក​ពណ៌​ក្រហម​។ ចំណែក​បក្សី​ញី​វិញ មាន​ថង់​ពណ៌​ខៀវ ក្បាល​ខ្មៅ បំពង​ក និង​ទ្រូង​ពណ៌​ខ្មៅ​។



បក្សី​នេះ​មាន​សំឡេង​ដូច​កូន​ឆ្កែ​ស្រែក ហ្កោ​ក​ហ្កា​ក ហ្កោ​ក​ហ្កា​ក បន្ត​គ្នា​តែ​មិន​ញាប់​ពេក​។ បក្សី​នេះ​រស់នៅក្នុង​ព្រៃស្រោង ព្រៃរបោះ​ចំរុះ ព្រៃ​តំបន់ឆ្នេរ ហើយ​រស់នៅ និង​ធ្វើ​សំបុក​នៅក្នុង​រន្ធ​ឈើ​ធំៗ​ច្រើន​នៅ​ជា​ហ្វូង​។ ព្វាំ​ង បង្ហាញខ្លួន​គ្រប់​ទីកន្លែង​សម្រាប់​តំបន់​ខាងលើ ជាពិសេស​មាន​វត្តមាន​ច្រើន នៅ​តំបន់​ជួរ​ភ្នំ​បូកគោ​។ ចំណែក​រដូវ​បន្ត​ពូជ គឺ​ចាប់ពី​ខែកុម្ភៈ​ដល់​ខែសីហា និង​មាន​ពង​ចាប់ពី​១ ទៅ​៣​ពង​ក្នុង​មួយ​រដូវ​។

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com