ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិស្សថ្នាក់ទី១០ និងទី១១ សាលា AIS ស្វែងយល់ពីវិធីបង្ការគ្រោះថ្នាក់ចរាចរណ៍
03, Aug 2016 ,
3:03 pm
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីចុងសប្តាហ៍កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយ វិទ្យាស្ថាន សុវត្ថិភាពចរាចរណ៍ រៀបចំបើកសិក្ខាសាលាស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ ចំនួន៦៤០នាក់ នៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) និងសាខាទួលគោក។
លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ជាវាគ្មិនបានបង្ហាញដល់ប្អូនៗសិស្សានុសិស្សថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីកត្តាមនុស្ស កត្តាយានជំនិះ កត្តាផ្លូវ និងកត្តាបរិស្ថាន ហើយគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងញឹកញាប់គឺបណ្ដាលមកពីការបើកបរក្នុងពេលស្រវឹង ការធ្វេសប្រហែស មិនគោរពសញ្ញាចរាចរណ៍ មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិអាទិភាព បើកបរប្រជែងគ្នាដោយមិនដឹងច្បាស់ពីស្ថានភាពឧបសគ្គ និងជាពិសេសគឺការបើកបរលើសល្បឿនកំណត់ដែលបានបង្កគ្រោះថ្នាក់ច្រើនជាងគេ។ ការបើកបរកាន់តែលឿនហានិភ័យកើតមានឡើងចំពោះអ្នកបើកបរក៏កាន់តែមានច្រើនដែរ ដូចនេះឥរិយាបថរបស់អ្នកបើកបរគឺជាកត្តាចម្បងបំផុតក្នុងការកំណត់នូវសុវត្ថិភាពចរាចរណ៍សម្រាប់ខ្លួនឯង គ្រួសារ និងសាធារណជន។ លោកបានបញ្ជាក់ដែរថា ចំពោះអ្នកស្លាប់ក្នុងចំណោមអ្នកប្រើប្រាស់ម៉ូតូមិនពាក់មួកសុវត្ថិភាពវិញមានរហូតដល់៦៩% ដែលរងការប៉ះទង្គិចក្បាល ហើយជាមធ្យមគ្រោះថ្នាក់ចរាចរណ៍បានមនុស្សស្លាប់ចំនួន០៦នាក់ក្នុងរយៈពេល០១ថ្ងៃ ដែលតួលេខនេះជាចំនួនខ្ពស់បន្ទាប់ពីអ្នកស្លាប់ដោយសារជំងឺអេដស៍ ហើយនៅឆ្នាំ២០២០ខាងមុខបើសិនជាអ្នកធ្វើដំណើរតាមដងវិថីមិនបង្កើនយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍បន្ថែមទេ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នឹងកើនឡើងខ្ពស់ជាងជំងឺអេដស៍។
លោកវាគ្មិន ក៏បានសំណូមពរដល់អ្នកបើកបរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ ហើយចេះអធ្យាស្រ័យគ្នានៅក្នុងពេលបើកបរ អ្នកធ្វើដំណើរដោយម៉ូតូគប្បីពាក់មួយសុវត្ថិភាពការពារគ្រប់ៗគ្នា រីឯអ្នកបើកបរយានយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ជាពិសេសត្រូវមានបម្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការបើកបរ ត្រូវគោរពសិទ្ធិថ្មើរជើង និងសិទ្ធិអាទិភាពផងដែរ៕
(អត្ថបទសាលា)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម