នារី​៧​យ៉ាង ដែល​បុរស​គួរ​ដណ្តឹង​យក​ធ្វើជា​ប្រពន្ធ​
ពីនេះ ពីនោះ / មិនយល់...!
នារី​៧​យ៉ាង ដែល​បុរស​គួរ​ដណ្តឹង​យក​ធ្វើជា​ប្រពន្ធ​
12, Aug 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មុននឹង​យក​ស្ត្រី​ណា​ម្នាក់​មក​ធ្វើជា​ភរិយា បុរស​គួរ​ពិនិត្យ សង្កេតមើល​លក្ខណៈ អាកប្បកិរិយា និង​អត្តចរិត​ឲ្យ​បាន​ល្អិតល្អន់​ជាមុនសិន​។ ស្ត្រី​ដែល​បុរស​គួរ​យក​ធ្វើជា​ភរិយា​មាន​លក្ខណៈ​ទាំង​៧​យ៉ាងដូច​ខាងក្រោម​៖



១) មាន​វ័យ​ប្រហាក់ប្រហែលគ្នា កុំ​ឲ្យ​ខុសគ្នា​ឆ្ងាយ​ពេក

២) យល់ចិត្ត​ថ្លើម​គ្នា ស្រឡាញ់គ្នា  ព្រមព្រៀងគ្នា មាន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក នឹង​អាច​រស់នៅ​ជាមួយគ្នា​កើត​។​

៣) ប្រព្រឹត្ត​តាមចិត្ត​គ្នា ជួយ​ជ្រោមជ្រែង​គ្នា និង​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ដោយ​មិន​អង្គុយចាំតែ​ចាប់កំហុស​គ្នា​នោះទេ​។​

៤) ជា​ស្ត្រី​ដែល​ចង់បាន​ទ្រព្យ​តាម​គន្លង​ធម៌ ដោយ​ប្រក​បរបរ​សុចរិត​ទៀត​ត្រង់  ពោល គឺ​របរ​ចេញពី​ញើស​ឈាម​របស់ខ្លួន​ពិតប្រាកដ មិនមែនជា​ស្ត្រី​លោភលន់​ហួសហេតុ​នោះទេ​។​

៥) មាន​ចរិយា​មារយាទ​សមរម្យ ចេះ​គោរព​ចាស់ទុំ រៀមច្បង មិន​តម្កើង​ឫក​ឆ្មើងឆ្មៃ ឬ​មើលងាយ​អ្នកដទៃ​។ លើសពីនេះ ជា​ស្ត្រី​ដែលមាន​សម្តីពីរោះ និង​ដឹងខុសដឹងត្រូវ​។

៦) ចេះ​បម្រើ​ប្តី ដឹង​ទុក្ខ​ធុរៈ​ប្តី​…​។

៧) ​ស្រ្តីដែលមានកូន​ ដោយមិនគួរយកស្រ្តីអា ​អត់កូន

​ស្ត្រី​ល្អ​គ្រប់លក្ខណ៍​មិន​ងាយ​រកបាន​នោះទេ ដូច​ពាក្យ​ធនញ្ជ័យ​និយាយថា​«​នាង​ទាំងអស់នេះ មិនមែនជា​ស្រី​ទេ សុទ្ធតែជា​ញី​» មានន័យថា​ស្ត្រី​មិន​ងាយ​អនុវត្តន៍​តាម​ក្រឹត្យក្រម​របស់ខ្លួន​ឲ្យ​បាន​បរិបូរណ៍​ឡើយ​៕

​ប្រភព​៖«​យល់ដឹង​អំពី​ជីវិត​អាពាហ៍ពិពាហ៍​»​រៀបរៀង ដោយ ភិក្ខុ គូ សុភាព 


Tag:
 ​គូ សុភាព​
 ​ ស្ត្រី​ល្អ​
© រក្សាសិទ្ធិដោយ thmeythmey.com