ជាតិ
សង្គមជាតិ
ក្រសួងការបរទេស អន្តរាគមន៍ដោះលែងពលរដ្ឋខ្មែរ១៨នាក់ជាប់ពន្ធនាគារនៅម៉ាឡេស៊ី
× ពលរដ្ឋខ្មែរ ១៨នាក់ ដែលជាប់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយអន្តរាគមន៍ឲ្យចេញពីពន្ធនាគារ Bukit Jalil ឲ្យបានត្រឡប់មកកម្ពុជាវិញ។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានទំនាក់ទំនងអន្តរាគមន៍ជាមួយអាជ្ញាធរម៉ាឡេស៊ី សុំឲ្យដោះលែងពលរដ្ឋខ្មែរ ដែលកំពុងជាប់ពន្ធនាគារ Bukit Jalil និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋទាំងនោះ ត្រឡប់មកកម្ពុជាវិញ។
បន្ទាប់ពីមានការអន្តរាគមន៍របស់ស្ថានទូត និង អាជ្ញាធរម៉ាឡេស៊ី បានយល់ព្រមដោះលែងពលករខ្មែរនៅពន្ធនាគារ Bukit Jalil ចំនួន១៨នាក់។ ជាមួយគ្នានេះដែរ ស្ថានទូតក៏បានទាក់ទងជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) សុំឲ្យជួយដោះស្រាយសំបុត្រយន្តហោះ សម្រាប់ការវិលត្រឡប់របស់ពលរដ្ឋខ្មែរទាំង១៨នាក់នេះ។
នៅថ្ងៃ០៣ ខែ សីហា នេះពលរដ្ឋខ្មែរ៥នាក់ហើយ បានមកដល់កម្ពុជាតាមជើងយន្តហោះ MH762 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ក្នុងចំណោម ពលរដ្ឋខ្មែរទាំងប្រាំនាក់នេះ គឺមានស្រុកកំណើតមកពីខេត្តត្បូងឃ្មុំ។ ចំណែកពលរដ្ឋខ្មែរ ១៣រូបផ្សេងទៀតនឹងជួបសម្ភាសន៍ជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ដើម្បីដោះស្រាយផ្ដល់សំបុត្រយន្តហោះត្រលប់មកកម្ពុជាវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com