ពីនេះ ពីនោះ
ក្រខុប​ញី អាច​យក​ធ្វើជា​ថ្នាំ​កម្លាំង​ឲ្យ​នារី​ទើប​សម្រាលកូន​
19, Jan 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រខុប​ញី គឺជា​ប្រភេទ​ព្រឹក្ស​តូច ឬ​គុម្ពព្រឹក្ស​ម្យ៉ាង​មាន​កម្ពស់​ចាប់ពី ២​ទៅ​១៥​ម៉ែត្រ ដុះ​ក្នុងព្រៃ​ល្បោះ​ជុំវិញ​ភូមិ​នានា ជិត​ផ្លូវ​មាត់​ទឹកសាប មាត់សមុទ្រ នៃ​ប្រទេស​អាស៊ី និង​អាហ្វ្រិក​ក្ដៅ​។



រុក្ខជាតិ​នេះ មាន​ផ្លែ​អាច​បរិភោគបាន ចំណែក​គ្រូ​ផ្សំ​ថ្នាំ​តែង​ស្ងោរ​ស្លឹក សំបក និង​ផ្លែ ធ្វើជា​ថ្នាំ​កម្លាំង​ឲ្យ​នារី​ទើប​សម្រាលកូន​ពិសា​។ ទឹក​ស្ងោរ​នេះ ក៏​អាច​ព្យាបាល​ជំងឺ​ចុកពោះ​ក៏បាន​ដែរ​។ ឈើ​ប្រភេទ​នេះ គឺជា​ប្រភេទ​ឈើ​ដែល​សត្វ​ខ្មូតស៊ី​មិន​ដាច់ អាចយ​កមក​ធ្វើជា​សសរផ្ទះ ធ្វើ​អង្រែបុកស្រូវ និង​ដង​ពូថៅ​បាន​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

© រក្សាសិទ្ធិដោយ thmeythmey.com