ពីនេះ ពីនោះ
តើទស្សនៈសំខាន់ៗ របស់ Martin Luther King មានអ្វីខ្លះ? 
×![]()
លោក Martin Luther King Jr. គឺជាអ្នកដឹកនាំដ៏ល្បីល្បាញខាងការទាមទារសិទ្ធិស៊ីវិលនៅសហរដ្ឋអាម៉េរិក រហូតទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៦៤ អំពីការតស៊ូដោយអហិង្សាប្រយុទ្ធប្រឆាំងនឹងវិសមភាពនិងការប្រកាន់ពូជសាសន៍។ ថ្ងៃទី១៧ ខែមករា នេះ គឺជាទិវារម្លឹកដល់លោក Martin Luther King Jr. ដែលជាថ្ងៃបុណ្យផ្លូវការរបស់សហរដ្ឋអាមេរិកផងដែរ។
យោងតាមតាមស្ថានទូតអាម៉េរិក ការងារស្ម័គ្រចិត្តបានក្លាយជាចរិតលក្ខណៈមួយរបស់ប្រជាជនអាម៉េរិក ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការបង្រៀន និងជីវិតរបស់លោក King ។នៅឆ្នាំ ១៩៩៤ ថ្ងៃបុណ្យនេះត្រូវបានគេកំណត់ជាថ្មី ថា ជាទិវាជាតិនៃការផ្តល់ការបម្រើ ដោយនៅថ្ងៃនេះ ជនជាតិអាមេរិកត្រូវបានលើកទឹកចិត្តឲ្យធ្វើការងារស្ម័គ្រចិត្ត នៅក្នុងសហគមន៍របស់គេ។ ការងារនេះអាចមានច្រើនបែបយ៉ាង រាប់ពីការបង្រៀន ដល់ការដាំស្ល មើលថែមនុស្សចាស់ជរា លាបថ្នាំ ឬរើសសម្រាម។
តើលោក Martin Luther King Jr. មានទស្សនៈអ្វីខ្លះ?
១) សិទ្ធិដែលពន្យាពេល គឺជាសិទ្ធិដែលត្រូវគេបដិសេធ។
ឧទាហរណ៍៖ តុលាការ ចាប់នរណាម្នាក់យកទៅឃុំខ្លួនដោយពន្យាពេលកន្លះឆ្នាំ ឬមួយឆ្នាំ ឬយូរជាងនេះ ដោយមិនយកទៅកាត់ក្តី មានន័យថា ជនត្រូវចោទនោះ បានជាប់គុករួចទៅ ហើយ។ នេះគឺជាការរំលោភសិទ្ធិជនត្រូវចោទ។ ដូច្នេះ ទើបប្រទេសអភិវឌ្ឍមួយចំនួន បានខិតខំបង្កើតតុលាការឲ្យបានច្រើន និងធនធានមនុស្សឲ្យបានគ្រប់គ្រាន់ ដើម្បីកាត់ក្តីឲ្យបានលឿន ចៀសវាងការរំលោភសិទ្ធិជនត្រូវចោទ។
២) អហិង្សា គឺត្រូវឈរលើគោលការនៃសេចក្តីស្រឡាញ់។
៣) ភាពខ្មៅងងឹត មិនអាចកម្ចាត់ដោយភាពខ្មៅងងឹតបានទេ មានតែពន្លឺទេ ដែលអាចកម្ចាត់ភាពខ្មៅងងឹតបាន។ សេចក្តីស្អប់ មិនអាចកម្ចាត់ដោយការស្អប់ខ្ពើមបានឡើយ មានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះ ដែលអាចកម្ចាត់សេចក្តីស្អប់បាន។
៤) ខ្ញុំសម្រេចរើសយកសេចក្តីស្រឡាញ់ ព្រោះសេចក្តីស្អប់ គឺជាអម្រែកដ៏ធ្ងន់ធ្ងរ
៥) អយុត្តិធម៌នៅកន្លែងណាមួយ គឺជាការគំរាមកំហែងចំពោះយុត្តិធម៌គ្រប់ទីកន្លែង
៦) សេចក្តីស្រឡាញ់ គឺជាកម្លាំងតែមួយគត់ ដែលអាចផ្លាស់ប្តូរពីសត្រូវទៅជាមិត្តភក្តិ
ប្រភព៖ (Special Advice for successful living) រៀបរៀងដោយ ភិក្ខុ គូ សុភាព បកប្រែដោយ លោក រ៉ឹម ភារី
© រក្សាសិទ្ធិដោយ thmeythmey.com