ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ម្តាយ​គួរ​អង្គុយ​បំបៅ​ដោះ​កូន ដូចម្តេច​ទើប​ត្រឹមត្រូវ​?
28, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​យើង​និយាយ​ដល់ ការ​បំបៅ​ដោះ​កូន ម្តាយ​គ្រប់រូប​ច្រើន​តែមាន​សំណួរ អំពី​អ្វីដែល​គួរ​ធ្វើ និង​មិនគួរ​ធ្វើ ក្នុងពេល​បំបៅ​ដោះ​កូន បំបៅ​របៀប​ម៉េច​ទើបត្រូវ និង​ធ្វើ​ម៉េច​ដឹងថា កូនបៅ​ឆ្អែត​។ ចំពោះ​ធ្វើ​ដូចម្តេច ទើប​ដឹងថា​កូនបៅ​ឆ្អែត​នោះ គឺ​យើងខ្ញុំ​ធ្លាប់បាន​បកស្រាយ​រួច​ម្តង​ហើយ​។ យ៉ាងណាមិញ ការ​បំបៅ​ដោះ​កូន អាច​នឹងធ្វើ​ឲ្យ​ម្តាយ​ឈឺ និង​មាន​ភាព​សាំ​ចិត្តច្រើន បើសិនជា​កូនបៅ​មិនបាន​ល្អ​នោះ​។ ការ​អង្គុយ​បំបៅ​ដោះ​កូន ក្នុង​ជំហរ​ដ៏​ត្រឹមត្រូវ​មួយ ពិតជា​អាចជួយ​ឲ្យ​ការ​បៅ​របស់​កូន ទទួលបាន​ទឹកដោះ​ល្អ និង​មាន​ផាសុកភាព​ទាំង​ម្តាយ និង​កូន​ទៀត​។ ដូច្នេះ​តើ​ម្តាយ​គួរ​អង្គុយ​ដូចម្តេច ទើប​ត្រឹមត្រូវ​?



​សម្រាប់​ពេល​ចាប់ផ្តើម អ្នក​គួរតែ​អង្គុយ​ផ្អែក​ទៅក្រោយ ឬ​អាច​និយាយបានថា អង្គុយ​ទ្រេត​ទៅខាង​ក្រោយ ប្រមាណ ៤០ ដឺ​ក្រេ ឬ​ហៅថា Laid Back Position​។ បន្ទាប់មក ចាំ​បីកូន​ដាក់​លើ​ពោះ និង​ក្បាល​លើ​ទ្រូង​។ នៅពេល​អ្នក​ដាក់​កូន​បាន​ត្រឹមត្រូវ​ហើយ​នោះ វា​ពិតជា​ផ្តល់​ការ​បំបៅ​ដោះ​កូន បាន​យ៉ាង​ល្អ​អូ​តូ​មា​ទិច​តែម្តង​។ ដូច្នេះ មិនបាច់​មាន​ក្បាច់ក្បូរ​អ្វី​ច្រើន ក្នុងការ​ពរ​កូន​ទៀត​នោះទេ​។​
 
​បើសិនជា​អ្នក ចង់​បំបៅ​ដោះ​កូន ពេល​កំពុង​គេង​វិញ​នោះ អ្នក​គ្រាន់តែ​គេង​ចំហៀង ហើយ​ដាក់​ក្បាល​មាត់​ចូលក្នុង​មាត់​កូន​ទៅបាន​ហើយ​។ ការ​បំបៅ​បែបនេះ អាចជួយ​ឲ្យ​អ្នក​ធូរស្រាល​ច្រើន​ដែរ​។​

​យ៉ាងណាមិញ នៅពេល​អ្នកមាន​អារម្មណ៍ល្អ ក្រោយពី​សម្រាលកូន​រួចហើយ អ្នក​អាច​គេង​ជា​លក្ខណៈ​ទ្រេត​ក្បាល​ខ្ពស់​បន្តិច ឬ​ហៅថា Reclining Position ដើម្បី​អាច​ឲ្យ​កូន បៅដោះ​បាន​ស្រួល​ផង និង​ជួយ​ឲ្យ​ស្បែ​កកូន និង​អ្នក​ប៉ះគ្នា​បាន​ទៀតផង ព្រមទាំង​មិនបាច់​ប្រើ​កម្លាំង​ទប់​កូន​ច្រើន​។​

​ត្រួតពិនិត្យ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com