ព័ត៍មានសុខភាព
សុខភាព៖ មានរដូវ កុំញ៉ាំអាហារទាំងនេះ
×
ថ្ងៃពិសេសរបស់មនុស្សស្រី ជាថ្ងៃដែលធ្វើឲ្យស្ត្រីមួយចំនួន មានទុក្ខកង្វល់ ហើយពេលខ្លះ បង្កជាការឈឺចុកចាប់ទៀតផង។ មុនពេលមករដូវ ជាថ្ងៃដែលមនុស្សស្រី គួរមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យស្រេច ដើម្បីចៀសផុតពីបញ្ហានានា។ ការហាត់ប្រាណ របៀបរស់នៅ និងរបបអាហារ ពិតជាសំខាន់ណាស់សម្រាប់ស្ត្រី ពិសេស មុនពេលមករដូវ។
ខាងក្រោមនេះ គឺជាអាហារដ៏គ្រោះថ្នាក់ទាំង ៤ ដែលស្ត្រីមិនគួរញ៉ាំនោះទេ មុនពេលមករដូវពីរបីថ្ងៃ ៖
១. អាហារមានជាតិកាហ្វេអ៊ីន និងហ្កាស ដូចជា កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងទឹកក្រូច
២. អាហារកំប៉ុង និងឆ្អិនស្រាប់ ដូចជាត្រីខ មីកញ្ចប់ និងមីកំប៉ុង
៣. អាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា ភីហ្សា ហតដក និងប័រហ្គ័រ
៤. អាហារមានជាតិផ្អែម ដូចជា ការ៉េម នំ និងបង្អែម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com