ព័ត៍មានសុខភាព
សុខភាព៖ នៅ​រដូវក្តៅ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​អ្វី​ទើប​ល្អ​ចំពោះ​ទារក​ក្នុង​ផ្ទៃ​?
05, May 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​រដូវក្តៅ ប្រសិនជា​អ្នក​ញ៉ាំ​ត្រូវ នោះ​វា​មិន​ត្រឹមតែ​មិនអាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ និង​លូតលាស់​ល្អ​ទៀតផង​។ ដូចនេះ​តើ​អ្នក​គួរតែ​ញ៉ាំ​អ្វី​ទៅ​? 
​អ្នក​គួរតែ​ពិសារ​បន្លែ​ឲ្យ​បាន​ច្រើន​ដូចជា ៖ ស្ពៃបូកគោ ត្រសក់ ប៉េងប៉ោះ និង​ត្រឡាច​។


 
​ក្រៅពីនេះ​អ្នក​គួរតែ​ញ៉ាំ​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែក​មួយចំនួន​ដូចជា ៖ តៅហ៊ូ ទឹក​សណ្តែក និង​ផលិតផល​ដទៃទៀត​។​
 
​អ្នក​អាច​បរិភោគ​សាច់មាន់ និង​សាច់ជ្រូក ប៉ុន្តែ​កុំ​ច្រើនពេក ដោយ​ពិសារ​ក្នុង​បរិមាណ​ល្មម​បាន​ហើយ​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ញ៉ាំ​សម្ល​មួយចំនួន​ដូចជា ៖ សម្ល​សារាយ សម្ល​ផ្សិត​ម្ជុ​រ សម្ល​សាច់មាន់ សម្ល​សាច់ជ្រូក សម្ល​ពងមាន់​ជាដើម វា​សុទ្ធតែ​ល្អ​ចំពោះ​សុខភាព​អ្នក និង​កូន​។​
 
​ម្យ៉ាងទៀត​អ្នក​គួរតែ​ញ៉ាំ​ផ្លែឈើ ញ៉ាំ​ទឹក និង​ទឹក​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​។ ប៉ុន្តែ​ផ្លែឈើ​ដែល​អ្នក​ពិសារ​គឺ​មិនអាច​លើសពី​២០០​ក្រាម​នោះទេ ហើយក៏​មិន​ត្រូវមាន​ជាតិ​ស្ករ​ខ្ពស់​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ​៖ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com